ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖មុនភាគីអាមេរិកថ្កោលទោសអ្នកដទៃ ត្រូវឆ្លុះកញ្ចក់សិន ហើយធ្វើការងាររបស់ខ្លួនឱ្យបានល្អ
2022-04-23 14:46:13cri
Share with:

ទាក់ទិននឹងអាកប្បកិរិយាអវិជ្ជមានពាក់ព័ន្ធនឹងប្រទេសចិនរបស់លោកស្រីWendy Shermanអនុរដ្ឋមន្ត្រីការបរទេសអចន្ត្រៃយ៍អាមេរិក លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនាថ្ងៃទី២២ ខែមេសាថា ការថ្កោលទោសរបស់អាមេរិកចំពោះភាគីចិនលើបញ្ហាពាក់ព័ន្ធ សុទ្ធតែជាកលល្បិចចាស់ដែលតែងតែនិយាយនិងលាបពណ៌ចំពោះប្រទេសចិន។

គោលជំហរបស់ភាគីចិនលើបញ្ហាអ៊ុយក្រែនគឺយុត្តិធម៌ សត្យានុម័តនិងគ្មានអ្វីប្រកែកបាន។អាមេរិកបែទៅជាបានដាក់សញ្ញាអាក្រក់លើបញ្ហាពាក់ព័ន្ធ ភាគីចិនសូមដាស់តឿនឱ្យអាមេរិកឆ្លុះកញ្ចក់សិន ហើយធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អ មុននឹងថ្កោលទោសអ្នកដទៃ។

លោកបានបន្តទៀតថា ភាគីចិនដាស់តឿនអាមេរិកមើលដោយសត្យានុម័តនូវទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក រួមគ្នាជាមួយភាគីចិន ខិតខំស្វែងរកផ្លូវរាប់អានត្រឹមត្រូវប្រកបបដោយការគោរពគ្នាទៅវិញទៅមក រាប់អានដោយសន្តិវិធី កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះក្រោមស្ថានការណ៍ថ្មី៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស