ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ប្រទេសចិនអនុម័តអនុសញ្ញាចំនួន២អំពីពលករអន្តរជាតិ នេះបានបង្ហាញម្តងទៀតនូវគោលជំហយ៉ងរឹងមាំ
2022-04-22 15:19:44cri
Share with:

តាមការផ្សាយដំណឹងបានឱ្យដឹងថា នាពេលថ្មីៗនេះ គណៈកម្មាធិការអាចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអនុម័តអនុសញ្ញាចំនួន២របស់អង្គការពលករអន្តរជាតិ រួមមាន«អនុសញ្ញាពលកម្មដោយោបង្ខំឆ្នាំ១៩៣០»និង«អនុសញ្ញាលុបបំបាត់ពលកម្មដោយបង្ខំឆ្នាំ១៩៥៧»។ទាក់ទិននឹងរឿងនេះ លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ជានិច្ចកាល ប្រទេសចិនប្រឆាំងបង្ខំឱ្យធ្វើពលកម្ម ការអនុម័តដោយម្ចាស់ការនូវអនុសញ្ញាទាំង២បានបង្ហាញម្តងទៀតនូវគោលជំហយ៉ាងរឹងមាំរបស់
រដ្ឋាភិបាលចិន។

លោកWang Wenbinបានគូសបញ្ជាក់ថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ដ៏ខ្ពស់នូវការគាំពាសិទ្ធិនិងផលប្រយោជន៍របស់ពលករ អាកប្បកិរិយាចំពោះការអនុម័តអនុសញ្ញាអំពីពលកនិយោជិកអន្តរជាតិគឺ វិជ្ជមាន ផ្ចិតផ្ចង់និងទទួលខុសត្រូវ។មុននេះ អនុសញ្ញាអំពីពលករអន្តរជាតិដែលប្រទេសចិនបានអនុម័តសុទ្ធតែត្រូវអនុវត្តដោយមានប្រសិទ្ធភាព៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស