ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីប្រកាសថាដាក់ទណ្ឌកម្មផ្ទាល់ខ្លួនចំពោះពលរដ្ឋអាមេរិកនិងកាណាដាមួយចំនួន
2022-04-22 16:56:00cri
Share with:

     ក្រសួងការបរទេសរុស្ស៊ីបានប្រកាសនៅថ្ងៃទី២១ ខែមេសាថា  នឹងដាក់ទណ្ឌកម្មផ្ទាល់ខ្លួនចំពោះពលរដ្ឋអាមេរិកចំនួន ២៩ នាក់និងពលរដ្ឋកាណាដាចំនួន ៦១នាក់ ដើម្បីតបនឹងការដែលអាមេរិកនិងកាណាដាបន្ថែមដាក់ទណ្ឌកម្មលើរុស្ស៊ី។

      ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍បង្ហាញថារដ្ឋាភិបាលអាមេរិកបានបញ្ចូលពលរដ្ឋរុស្ស៊ីចំនួនកាន់តែច្រើនក្នុងបញ្ជីដាក់ទណ្ឌកម្ម។ ជាការឆ្លើយតប រុស្ស៊ីប្រកាសថា មេដឹកនាំ  ពាណិជ្ជករ អ្នកជំនាញ អ្នកកាសែត និងមន្ត្រីជាន់ខ្ពស់របស់អាមេរិករួមទាំងគ្រួសាររបស់បុគ្គលទាំងនេះសរុបចំនួន២៩ នាក់ត្រូវបានដាក់ចូលក្នុង “បញ្ជីហាមឃាត់”  ក្នុងនោះរួមទាំងលោកស្រីHarris អនុប្រធានាធិបតីអាមេរិកនិងស្វាមីផងដែរ។ បុគ្គលទាំងនេះត្រូវបានហាមឃាត់មិនឱ្យចូលដែនរុស្ស៊ីជារៀងរហូត។

   ក្រសួងការបរទេសរុស្ស៊ីបានប្រកាសនៅ  ថ្ងៃដដែលថា ដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលើពលរដ្ឋកាណាដាចំនួន ៦១ នាក់ដែលបានចូលរួមស្រាវជ្រាវ តែងដាក់និងអនុវត្ត នយោបាយប្រឆាំងរុស្ស៊ី បុគ្គលទាំងនេះហាមឃាត់មិនឱ្យចូលដែនរុស្ស៊ីជារៀងរហូត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស