ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វាគ្មិនប្រទេសច្រើនក្នុងវេទិកាអាស៊ីBoaoបានអំពាវនាវឱ្យពួតដៃគ្នា ដើម្បីបង្រួមគម្លាតកម្រិតចាក់វ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដ១៩
2022-04-22 17:24:28cri
Share with:

អនុវេទិកាក្រោមប្រធានបទ«បង្រួមគម្លាតកម្រិតចាក់វ៉ាក់សាំងកូវីដ១៩ ចែករំលែកសុខុមាលភាពសុខភាពគ្នា»របស់សន្និសីទប្រចាំឆ្នាំ២០២២នៃវេទិកាអាស៊ីBoaoបានរៀបចំនៅរសៀលថ្ងៃទី២០ខែមេសា វាគ្មិនប្រទេសច្រើនដែលចូលរួមវេទិកាបានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ ខិតខំបង្រួមគម្លាតកម្រិតចាក់វ៉ាក់សាំងរវាងប្រទេសនានា។

លោកGordon Brownឯកអគ្គរដ្ឋទូតប្រមូលថាវិកាសម្រាប់សុខភាពរបស់អង្គការ

សុខភាពពិភពលោក(WHO)និងជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេសបានថ្លែងថា សព្វថ្ងៃ

នេះ មានប្រទេសលើសជាង១០០ប្រទេសនៅមិនបានសម្រេចគោលដៅអាត្រាចាក់វ៉ាក់សាំង៧០ភាគរយនៅឡើយទេ។លោកបានអំពាវនាវឱ្យបណ្តាប្រទេសនានាពួតដៃគ្នា ដើម្បីទប់ទល់នឹងហានិភ័យសុខភាពមនុស្សជាតិ ហើយបានគូសបញ្ជាក់ថា «ប្រទេសអភិវឌ្ឍន៍ដែលបានសម្រេចការចាក់វ៉ាក់សាំងមានទ្រង់ទ្រាយធំគួរតែមានទំនួលខុសត្រូវកាន់តែច្រើន។»

លោកJagan Chapagainអគ្គលេខាធិការសហព័ន្ធអន្តរជាតិនៃអង្គការកាកបាទ

ក្រហមនិងអឌ្ឍចន្ទក្រហមបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ប្រទេសចិនដែលបានផ្តល់វ៉ាក់សាំងចំនួនច្រើនសន្ធឹកដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ហើយថា សកម្មភាពនេះអាចជួយដល់ប្រទេសផ្សេងៗបង្រួមគម្លាតកម្រិតចាក់វ៉ាក់សាំងទប់ទល់នឹងជម្ងឺកូវីដ១៩។

លោកWang Chenអនុប្រធានបណ្ឌិតសភាវិស្វកម្មចិនបានថ្លែងថា ការដែលប្រទេសអភិវឌ្ឍនិងប្រទេសកំពុងអភិវឌ្ឍមានគម្លាតការចាក់វ៉ាក់សាំងទប់ទល់ជម្ងឺកូវីដ១៩បានបង្កភាពមិនប្រកដប្រជាជាច្រើននៅក្នុងការបង្ការនិងគ្រប់គ្រងជម្ងឺកូវីដ១៩ទូទាំងពិភពលោក ចាំបាច់ត្រូវការផ្តល់ផែនការចាក់វ៉ាក់សាំងឱ្យទាន់ពេល និងមានស្មើភាពគ្នា ដើម្បីបង្កើនកម្រិតចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងសាកលោក៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស