ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកបៃទិន៖អាមេរិកនឹងផ្តល់ជំនួយសន្តិសុខបន្ថែមនិងជំនួយសេដ្ឋកិច្ចផ្ទាល់ដល់អ៊ុយក្រែន
2022-04-22 15:20:24cri
Share with:

ថ្ងៃទី២១ ខែមេសា លោកបៃដិនប្រធានាធិបតីអាមេរិកបានថ្លែងថា អាមេរិកនឹងផ្តល់ជំនួយសន្តិសុខបន្ថែមក្នុងទំហំ៨០០លានដុល្លារអមេរិកនិងជំនួយសេដ្ឋកិច្ចផ្ទាល់ក្នុងទំហំ៥០០លានដុល្លារអាមេរិកដល់អ៊ុយក្រែន។

ថ្ងៃដដែល លោកបៃដិនបានថ្លែងនៅសេតវិមានថា អាមេរិកនឹងផ្តល់ជំនួយសន្តិសុខបន្ថែមក្នុងទំហំ៨០០លានដុល្លារអមេរិកដល់អ៊ុយក្រែន ដើម្បីជួយអ៊ុយក្រែនបង្កើនសមត្ថភាពធ្វើសង្គ្រាមនៅតំបន់Donbasភាគខាងកើតអ៊ុយក្រែន។ក្រៅពីនេះ អាមេរិកនឹងផ្តល់ជំនួយសេដ្ឋកិច្ចផ្ទាល់ក្នុងទំហំ៥០០លានដុល្លារអាមេរិកដល់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីជួយអ៊ុយក្រែនរក្សាស្ថិរភាពសេដ្ឋកិច្ច។លោកបៃដិនបានថ្លែងថា លោកនឹងស្នើសុំថវិកាបន្ថែមពីសភាអាមេរិក ដើម្បីធានាអាមេរិកអាចបន្តផ្តល់ជំនួយអាវុធ គ្រាប់រំសែវ និងសេដ្ឋកិច្ចដល់អ៊ុយក្រែន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស