ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ការផ្សព្វផ្សាយថាភាគីចិនយល់ព្រមដោយលួចលាក់ និងបណ្តែតបណ្តោយចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ីចំពោះអ៊ុយក្រែនគឺជាព័ត៌មានក្លែងក្លាយសុទ្ធសាធ
2022-04-22 15:36:26cri
Share with:

       ថ្ងៃទី ២១ ខែមេសា លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបនឹងពាក្យសម្តីមិនពិតពាក់ព័ន្ធរបស់អនុរដ្ឋន្ត្រីការបរទេសអចិន្ត្រៃយ៍របស់អាមេរិកថា ការផ្សព្វផ្សាយថាភាគីចិនយល់ព្រមដោយលួចលាក់ និងបណ្តែតបណ្តោយចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ីចំពោះអ៊ុយក្រែន ហើយរុស្ស៊ីសូមជំនួយពីភាគីចិនផ្តល់សព្វាវុធនិងបរិក្ខារយោធាគឺជាព័ត៌មានក្លែងក្លាយសុទ្ធសាធ។

      លោកWang Wenbinបានថ្លែងថា អាមេរិកយកលេសសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជាដើម បង្កការប៉ះទង្គិចនិងសង្គ្រាមនៅគ្រប់ទីកន្លែង ចាំបាច់ត្រូវមានទំនួលខុសត្រូវដែលមិនអាចច្រានចោលបានចំពោះភាពវឹកវរនៅទ្វីបអឺរ៉ុបនិងពិភពលោក។

    លោកWang Wenbinបានគូសបញ្ជាក់ថា ភាគីអាមេរិកត្រូវបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលលាបពណ៌ភាគីចិន ប្រឈមមុខយ៉ាងត្រឹមត្រូវនិងពិចារណាឡើងវិញនូវទំនួលខុសត្រូវដែលគួររ៉ាប់រងក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន រួមជាសហគមន៍អន្តរជាតិជំរុញឱ្យវិបត្តិអ៊ិយក្រែនត្រូវបានដោះស្រាយតាមផ្លូវនយោបាយក្នុងពេលឆាប់ៗ តែកុំធ្វើឱ្យអឺរ៉ុបនិងពិភពលោកបង់តម្លៃកាន់តែធំដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស