ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWei Fengheអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកតាមទូរស័ព្វ
2022-04-22 09:41:23cri
Share with:

 ថ្ងៃទី២០ខែមេសា តបតាមការអញ្ជើញ លោកWei Fengheរដ្ឋមន្ត្រីការពារជាតិចិនបានជួបពិកភាក្សាការងារជាមួយលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក ។

លោកWei Fengheបានថ្លែងថា ភាគីទាំងពីរចិននិងអាមេរិកគួរតែអនុវត្តយ៉ាងជាក់ស្តែងនិងយកចិត្តទុកដាក់នូវមតិឯកភាពគ្នារបស់ប្រមុខរដ្ឋប្រទេសទាំងពីរ។ចិនសង្ឃឹមថាអាចបង្កើតទំនាក់ទំនងមហាអំណាចដែលអភិវឌ្ឍដោយវិជ្ជមាននិងមានស្ថិរភាពជាមួយអាមេរិក ហើយក៏នឹងគាំពារផលប្រយោធន៍និងសេចក្តីថ្លៃថ្នូររបស់ជាតិជាដាច់ខាត អាមេរិកមិនគួរមើលស្រាលការប្តេជ្ញាចិត្តនិងនិងសមត្ថភាពរបស់ចិនឡើយ។បើមិនអាចដោះស្រាយបញ្ហាតៃវ៉ាន់ឱ្យបានល្អ នោះនឹងជះឥទ្ធិពលយ៉ាងអាក្រក់ចំពោះទំនាក់ទំនងប្រទេសទាំងពីរចិននិងអាមេរិក។កងទ័ពចិននឹងគាំពារយ៉ាងម៉ឺងម៉ាត់ចំពោះសន្តិសុខអធិបតេយ្យភាពនិងបូរណភាពទឹកដីជាមិនខាន។

លោក Lloyd Austinបានសម្តែងថា អាមេរិកនឹងប្រកាន់ខ្ជាប់នូវអាកប្បកិរិយាបើកចំហរនិងស្មោះត្រង់នៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយចិន។អាមេរិកប្រកាន់ខ្ជាប់នូវនយោបាយប្រទេសចិនតែមួយ។ភាគីទាំងគួរតែប្រកាន់ខ្ជាប់នូវអាប្បកិរិយាទទួលខុសត្រូវនៅក្នុងការគ្រប់គ្រងប្រកួតប្រជែង និងគ្រប់គ្រងហានិភ័យ ដើម្បីដោះស្រាយបញ្ហាពិបាកដែលទំនាក់ទំនងយោធាទាំងពីរកំពុងប្រឈមមុខ។

ភាគីទាំងពីរនៅបានពិភាក្សាអំពីសន្តិសុខដែនសមុទ្រនិងអាកាស សភាពការណ៍អ៊ុយក្រែនជាដើម៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស