ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកHan Zhengឧបនាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ី
2022-04-22 15:34:40cri
Share with:

 

 

     ថ្ងៃទី ២១ ខែមេសាលោកHan Zhengសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ីដែលបើកធ្វើនៅឃុំ Boao ខេត្តHainan ប្រទេសចិន ព្រមទាំងបានជួបប្រាស្រ័យទាក់ទងជាមួយសមាជិកក្រុមប្រឹក្សានៃវេទិកា និងតំណាងដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ក៏ដូចជាសំណេះសំណាលជាមួយតំណាងសហគ្រិនជាតិនិងអន្តរជាតិ។

      ពេលជួបជាក្រុមជាមួយសមាជិកក្រុមប្រឹក្សានៃវេទិកានិងតំណាងដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្ត លោកHan Zhengបានលើកឡើថា កិច្ចប្រជុំឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ "ការរីករាលដាលនៃជំងឺកូវីដ ១៩ និងពិភពលោក៖ រួមគ្នាជំរុញការអភិវឌ្ឍសកល បង្កើតអនាគតរួម" ដែលជាបញ្ហាធំសំខាន់របស់ប្រទេសនិងប្រជាជនទូទាំងពិភពលោកយកចិត្តទុកដាក់ដូចគ្នា។ លោកបានស្នើវេទិកាឱ្យផ្តល់"គម្រោង Boao" ដល់ការអភិវឌ្ឍក្នុងតំបន់យ៉ាងសកម្ម ដើម្បីបញ្ចេញមតិយោបល់របស់អាស៊ីលើបញ្ហាក្នុងតំបន់និងអន្តរជាតិសំខាន់ៗ។

      អង្គប្រជុំ រួមមានលោក Ban Ki Moon ប្រធានក្រុមប្រឹក្សានៃវេទិកា លោកស្រី Arroyo អតីតប្រធានាធិបតីហ្វីលីពីន លោក Aziz អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានជាដើមបានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាគន្លឹះរបស់លោកប្រធានរដ្ឋចិនXi Jinping ហើយបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនដែលបានគាំទ្រការអភិវឌ្ឍនៃវេទិកាក្នុងរយៈពេលវែង ព្រមទាំងបង្ហាញឆន្ទៈក្នុងការបន្តដើរតួនាទីវិជ្ជមានសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងអាស៊ី និងសមាហរណកម្មសេដ្ឋកិច្ចតំបន់៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស