ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធារដ្ឋចិនបានសរសេរសំបុត្រឆ្លើយតបជូនសាស្រ្តាចារ្យចាស់នៃសកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាប៉េកាំង
2022-04-22 17:23:41cri
Share with:

ថ្ងៃទី២១ខែមេសា លោកXi Jinpingប្រធានរដ្ឋចិនបានសរសេរសំបុត្រឆ្លើយតបជូនសាស្ត្រាចារ្យចាស់នៃសកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាប៉េកាំង ដោយបានសំដែងការរំពឹងទុកយ៉ាងខ្លាំងក្លាចំពោះការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់កាន់តែច្រើន ជំរុញការអភិវឌ្ឍនិងប្រឌិតថ្មីផ្នែកឧស្សាហកម្មដែកថែប ការអភិវឌ្ឍន៍កាបូនទាបនិងបៃតង។

លោកបានសរសេរក្នុងសំបុត្រថា ការស្តារប្រជាជាតិចិនឡើងវិញត្រូវការជាបន្ទាន់នូវការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសីលធម៌ខ្ពស់និងសមត្ថភាពខ្លាំងជាច្រើន សង្ឃឹមសាស្ត្រាចារ្យទាំងឡាយនឹងអាចបន្តបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពល្អដែលចូលរួមកសាងប្រទេសជាតិ ដើម្បីរួមចំណែកកាន់តែច្រើននៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់កសាងប្រទេសខ្លាំងខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានិងប្រទេសខ្លាំងខាងផលិតកម្ម។

ពេលថ្មីៗកន្លងទៅនេះ សាស្រ្តាចារ្យចាស់នៃសកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប៉េកាំងចំនួន១៥រូបបានសរសេរសំបុត្រជូនលោកXi Jinpingប្រធានរដ្ឋចិន ដើម្បីរាយការណ៍អំពីសមិទ្ធិផលអភិវឌ្ឍន៍របស់សកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាប៉េកាំងដែលបានទទួលបានក្នុងអំឡុងពេលសាលាបានបង្កើតឡើង៧០ឆ្នាំកន្លងមក ហើយបានសំដែងការប្តេជ្ញាចិត្តដ៏មុតមាំនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់កាន់តែច្រើនសម្រាប់អភិវឌ្ឍឧស្សាហកម្មដែកថែបដោយគុណភាពល្អ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស