ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-04-22 15:39:41cri
Share with:

--លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសំបុត្រតបសិស្សបថមសិក្សាប្រទេសអង់គ្លេសដែលស្តីអំពីបញ្ហាប្រែប្រួលអាកាសធាតិ ។

--លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសំបុត្រតបសាស្ត្រាចារ្យចាស់នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំង ។ 

--លោក Han Zheng ឧបនាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ី ។

--ក្រសួងការបរទេសចិន៖ប្រទេសចិនអនុម័តដោយម្ចាស់ការនូវអនុសញ្ញាចំនួន២ស្ដីពីពលកម្មអន្តរជាតិ នេះបានបង្ហាញម្តងទៀតនូវគោលជំហរយ៉ាងរឹងមាំរបស់ចិន ។

--ក្រសួងការបរទេសចិន ការផ្សព្វផ្សាយថាភាគីចិនយល់ព្រមដោយលួចលាក់និងបណ្តែតបណ្តោយចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ីចំពោះអ៊ុយក្រែនគឺជាព័ត៌មានក្លែងក្លាយសុទ្ធសាធ ។

--ប្រទេសរុស្ស៊ីប្រកាសថាដាក់ទណ្ឌកម្មផ្ទាល់ខ្លួនចំពោះពលរដ្ឋអាមេរិកនិងកាណាដាមួយចំនួន ។

--លោក បៃទិន ប្រធានាធិបតីអាមេរិកប្រកាសថា ៖ អាមេរិកនឹងផ្តល់ជំនួយសន្តិសុខបន្ថែមនិងជំនួយសេដ្ឋកិច្ចផ្ទាល់ដល់អ៊ុយក្រែន  ។

--អង្គការសុខភាពពិភពលោកប្រកាសថា ៖ ចំនួនសរុបករណីឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៥០៥០៣៥១៨៥ ករណី ។ 

អ្នកបកប្រែ:王幸
ប្លុកពិសេស