ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានផ្ញើសំបុត្រតបទៅសិស្សបឋមសិក្សាប្រទេសអង់គ្លេសស្តីពីបញ្ហាប្រែប្រួលអាកាសធាតុ
2022-04-22 16:50:33cri
Share with:

      ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសំបុត្រតបទៅកាន់សិស្សបឋមសិក្សាសាលារៀន Francis Holland របស់ប្រទេសអង់គ្លេស ដែលស្តីអំពីបញ្ហាប្រែប្រួលអាកាសធាតុ។

      លោក Xi Jinping បានសរសេរថា ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមរួមសម្រាប់មនុស្សជាតិ មនុស្សជាតិគួរសហការគ្នាដើម្បីឆ្លើយតប។ លោកបានគូសបញ្ជាក់ថា  ប្រទេសចិនកំពុងធ្វើសកម្មភាពទប់ទល់បម្រែបម្រួលអាកាសធាតុដែលមិនធ្លាប់មានពីមុនមក  ដែលទទួលបានសមទ្ធិផលយ៉ាងលេចធ្លោ នឹងបន្តដើម្បីបានលទ្ធផលកាន់តែច្រើនទៀត។  សាលារៀនគ្រប់ថ្នាក់គ្រប់ប្រភេទរបស់ប្រទេសចិនសុទ្ធតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអប់រំផ្នែកអរិយធម៌អេកូឡូស៊ី សិស្សបឋមសិក្សាចិនបានចូលរួមរៀនរបៀបរស់នៅបែបបៃតងកាបូនទាប ។ ស្វាគមន៍អ្នកទាំងអស់គ្នាផ្លាស់ប្តូរជាមួយសិស្សបឋមសិក្សាចិន ចងចាំទស្សនៈអភិវឌ្ឍន៍បៃតងក្នុងចិត្ត ដើម្បីក្លាយជាអ្នកស្ថាបនាស្រុកកំណើតល្អបវររបស់មនុស្សជាតិ។

     គួរបញ្ជាក់ថា សាលារៀន Francis Holland ជាសាលាអន្តរជាតិសម្រាប់សិស្សស្ត្រីដែលស្ថិតនៅក្រុងឡុងដ៍ ។ ពេលថ្មីៗនេះ កូនសិស្សថ្នាក់ទី៤របស់សាលានេះបានរួមគ្នាផ្ញើសំបុត្រជូនលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ៕

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស