ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមពិធីបើកនៃកិច្ចប្រជុំឆ្នាំ២០២២នៃវេទិកាអាស៊ីBoao ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
2022-04-21 15:18:00cri
Share with:

ព្រឹកថ្ងៃទី២១ ខែមេសា ពិធីបើកនៃកិច្ចប្រជុំប្រចាំឆ្នាំ២០២២នៃវេទិកាសម្រាប់Boaoអាស៊ីបានរៀបចំឡើងនៅឃុំBoao ខេត្តHainan ប្រទសចិន។លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកតាមប្រព័ន្ធវីដេអូនិងថ្លែងសុន្ទរកថាគន្លឹះ។


លោកXi Jinpingបានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្ររបស់មនុស្សជាតិបានប្រាប់យើងថា ពេលវេលាកាន់តែលំបាក យើងកាន់តែត្រូវពង្រឹងជំនឿចិត្ត។ប្រទេសនានាត្រូវពួតដៃគ្នាឆ្លើយតបបញ្ហាប្រឈម និងសហប្រតិបត្តិការកសាងអនាគត។សន្តិសុខបុរេជាលក្ខខណ្ឌនៃការអភិវឌ្ឍ មនុស្សជាតិជាសហគមន៍សន្តិសុខរួមដែលមិនអាចកាត់ផ្ដាច់បាន។គំនិតសង្គ្រាមត្រជាក់មានតែបំផ្លាញក្របខណ្ឌសន្តិភាពទូទាំងពិភពលោក អនុត្តរភាពនិយមនិងនយោបាយកម្លាំងបាយមានតែបំផ្លាញដល់សន្តិភាពពិភពលោក បដិបក្ខជាក្រុមមានតែធ្វើឱ្យបញ្ហាប្រឈមសន្តិសុខនៅសតវត្សរ៍ទី២១កាន់តែខ្លាំងឡើង។ប្រទេសនានាលើកពិភពលោកបានជិះក្នុងនាវាធំមួយនិងរួមវាសនាតែមួយ ប្រសិនបើចង់ឆ្លងកាត់សមុទ្រដែលមានព្យុះរលកបោកបក់  ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ចាំបាច់ត្រូវរួមសុខរួមទុក្ខជាមួយគ្នា រាល់ការប៉ុនប៉ងទម្លាក់នរណាទៅក្នុងសមុទ្រ គឺមិនអាចទទួលយកបានទេ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស