ថ្ងៃទី២០ ខែមេសា ទិវាភាសាចិននៃអង្គការសហប្រជាជាតិឆ្នាំ២០២២ និងជាទិវាឃ្លីបវីដេអូអន្តរជាតិលើកទី២នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)បានធ្វើនៅទីក្រុងហ្សឺណែវ។ លោកស្រី Tatiana Valovaya អគ្គនាយិកាស្នងការ ប្រចាំក្រុងហ្សឺណែវនៃអង្គការសហប្រជាជាតិ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)និងលោកឯកអគ្គរដ្ឋទូតChen Xu តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅស្នងការហ្សឺណែវនៃអ.ស.ប.និងអង្គកាភាពអន្តរជាតិផ្សេងៗនៅប្រទេសស្វីសបានអញ្ជើញចូលរួមពិធីតាមអនឡាញនិងថ្លែងសុន្ទរកថាដោយឡែកពីគ្នា។
លោកស្រី Tatiana Valovaya បានថ្លែងថា ភាសាចិនជាភាសាដែលមានប្រវត្តិសាស្ត្រយូរបំផុតមួយលើសកលលោក វប្បធម៌និងប្រាជ្ញាដែលត្រូវបានបន្តពីក្នុងនោះជាចំណែកសំខាន់នៃអរិយធម៌មនុស្សជាតិ។ សកម្មភាពទិវាឃ្លីបវីដេអូអន្តរជាតិនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)លើកនេះបានជំរុញឱ្យពិភពលោកយល់ដឹងកាន់តែច្រើនពីវប្បធម៌ប្រពៃណីរបស់ចិន។
លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)ជាប្រព័ន្ធសារព័ត៌មានអន្តរជាតិដ៏សំខាន់ នឹងបន្តទទួលខុសត្រូវនូវបេសកកម្មយុគសម័យក្នុងការផ្សព្វផ្សាយ ដើម្បីផ្តល់ជូនសន្តិសុខនិងសន្តិភាពកាន់តែច្រើនដល់ពិភពលោកនេះ រួមចំណែកក្នុងការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។សកម្មភាពទិវាឃ្លីបវីដេអូអន្តរជាតិនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ក្នុងបំណងចង់បង្ហាញការរីកចម្រើននិងច្នៃប្រឌិតថ្មីនៃវប្បធម៌ប្រពៃណីចិនក្នុងយុគសម័យថ្មីរបស់ចិន ក៏ដូចជាបង្ហាញពីភាពត្រចះត្រចង់និងជះឥទ្ធិពលគ្នារវាងអរិយធម៌ខុសៗគ្នាលើពិភពលោក។
លោកឯកអគ្គរដ្ឋទូតចិន Chen Xu បានថ្លែងថា បើមិនយល់ដឹងវប្បធម៌ចិនដ៏យូរលង់និងអស្ចារ្យនោះក៏ពិបាកយល់ដឹងយ៉ាងប្រាកដប្រជាចំពោះពិភពខាងវិញ្ញាណរបស់ប្រជាជនចិន។ សង្ឃឹមថាទិវាភាសាចិននៃអង្គការសហប្រជាជាតិនឹងបន្តជំរុញឱ្យមិត្តអន្តរជាតិចំនួនកាន់តែច្រើនៗយល់ដឹងប្រទេសចិន យកចិត្តទុកដាក់លើការអភិវឌ្ឍរបស់ប្រទេសចិន រហូតដល់ដើរតួនាទីវិជ្ជមានក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសនានា។
គួរបញ្ជាក់ថា ទិវាភាសាចិននៃអង្គការសហប្រជាជាតិឆ្នាំ២០២២ និងជាទិវាឃ្លីបវីដេអូអន្តរជាតិលើកទី២នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ផ្តើមពីថ្ងៃ២៦ខែកុម្ភៈឆ្នាំ២០២២ ។គិតត្រឹមថ្ងៃទី២ខែមេសា ទទួលបានស្នាដៃជាឃ្លីបវីដេអូចំនួនជាង ៩៥០ឃ្លីប ដែលផ្ញើពីប្រទេសនិងតំបន់ចំនួន ៤៥ លើពិភពលោក ទាំងអង់គ្លេស អ៊ីតាលី ជប៉ុនជាដើម បានផ្តល់រង្វាន់ធំចំនួន ៩ និង “បេសក្ខជនយុវភាពខាងវប្បធម៌នៃទិវាភាសាចិនអ.ស.ប.CMG” ចំនួន ៦ រូប។ទិវាលើកនេះបានអញ្ជើញតន្ត្រីករជាតិនិងអន្តរជាតិសហការគ្នានិពន្ធនិងផលិតបទចម្រៀងប្រធានបទរបស់សកម្មភាព”Shaonianyou” បានរៀបចំកម្មវិធីស្វែងយល់ពីបេតិកភ័ណ្ឌវប្បធម៌អរូបីចិន បានបង្ហាញរូបតុក្កតាឌីជីថលនិម្មិតសម្រាប់ទិវាភាសាចិននៃអង្គការសហប្រជាជាតិដែលមានឈ្មោះថាCangbao ដើម្បីរំលឹកការដែលលោកCangJieដែលជាអ្នកបង្កើតអក្សរចិន។
ចំណែកកម្មវិធីពិសេសស្តីពីទិវាភាសាចិននៃអង្គការសហប្រជាជាតិឆ្នាំ២០២២ និងជាទិវាឃ្លីបវីដេអូអន្តរជាតិលើកទី២នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយក្នុងកញ្ចក់ទូរទស្សន៍ជាតិនិងអន្តរជាតិជាច្រើននៅយប់ថ្ងៃទី ២០ ខែមេសា៕