ថ្ងៃទី ២០ ខែមេសា លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតជាប្រចាំថា ចាប់តាំងពី«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(ហៅកាត់ RCEP)ចូលជាធរមាននៅដើមឆ្នាំនេះមក បានដើរតួនាទីយ៉ាងប្រាកដប្រជាក្នុងការជំរុញការស្តារសេដ្ឋកិច្ចជាតិក្នុងតំបន់ឡើងវិញ វិបុលភាពនិងវឌ្ឍនភាព ក៏ដូចជាគាំពារសុខសន្តិភាពក្នុងតំបន់ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងទូលំទូលាយដល់សហគ្រាសនិងប្រជាជននៃបណ្តាប្រទេសនានា។ តួលេខស្ថិតិគយថ្មីបំផុតបង្ហាញថា ក្នុងត្រីមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ចិនចំពោះរដ្ឋសមាជិកចំនួន ១៤ ផ្សេងទៀតនៃ RCEP បានកើនឡើង ៦.៩% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ស្មើនឹង ៣០.៤%នៃបរិមាណសរុបនៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់ចិនក្នុងរយៈពេលដូចគ្នា។
នៅក្នុងសាខាវេទិកាស្តីពីដំណាក់កាលថ្មីនៃកិច្ចសប្រតិបត្តិការតំបន់អាស៊ីប៉ាស៊ីហ្វិកនៃវេទិកា Boao សម្រាប់អាស៊ី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូបបានកោតសរសើរខ្ពស់ចំពោះ RCEP ដែលបាននាំមកនូវឱកាសថ្មីសម្រាប់ការអភិវឌ្ឍក្នុងតំបន់ ដែលនឹងផ្តល់ឱកាសការងារកាន់តែច្រើនក្នុងន័យធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជននៃរដ្ឋសមាជិក៕