ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្លឹងមើលវេទិកា Boao សម្រាប់អាស៊ីទុកជាមុន៖ ពង្រឹងសេចក្តីប្ដេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការបើកទូលាយចំពោះបរទេសក្រោមស្ថានការណ៍បម្រែបម្រួល
2022-04-20 16:48:50cri
Share with:

    

    កិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ីនឹងបើកនៅក្រុង Boao ខេត្ត Hainan ប្រទេសចិននៅថ្ងៃទី ២១ ខែមេសា។ ក្នុងបរិបទនៃបម្រែបម្រួលមួយរយៈឆ្នាំ និងការរីករាលដាលនៃជំងឺកូវីដ ១៩ ជះឥទ្ធពលទៅវិញទៅមក ហើយហានិភ័យនយោបាយភូមិសាស្ត្រត្រូវបានកើនឡើង ការបើកធ្វើវេទិកានេះតាមពេលកំណត់ នឹងបង្ហាញចំពោះមជ្ឈដ្ឋានក្រៅនូវការប្ដេជ្ញាចិត្តរបស់ចិនក្នុងការបើកទូលាយចំពោះបរទេស។

      ក្នុងនាមជាវេទិកាដែលប្រកបដោយកម្លាំងឥទ្ធិពលសកលមួយ ជានិច្ចកាលវេទិកា Boao សម្រាប់អាស៊ីតែងតែជាបង្អួចដ៏សំខាន់មួយសម្រាប់មជ្ឈដ្ឋនខាងក្រៅសង្កេតមើលការបើកទូលាយនៃប្រទេសចិន។ ពីភូមិនេសាទតូចមួយដល់ឆាកអន្តរជាតិដែលមានឈ្មោះល្បីរន្ទឺ វេទិកា Boao សម្រាប់អាស៊ីនឹងទាក់ទាញក្រសែភ្នែករបស់ពិភពលោកជាថ្មីម្តងទៀត។

      ពីប្រធានបទនៃកិច្ចប្រជុំលើកដំបូង គឺ"សតវត្សរ៍ថ្មី បញ្ហាប្រឈមថ្មី អាស៊ីថ្មី៖ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចអាស៊ី" ដល់ប្រធានបទឆ្នាំនេះ គឺ"ការរីករាលដាលនៃជំងឺកូវីដ ១៩ និងពិភពលោក៖ រួមគ្នាជំរុញការអភិវឌ្ឍសកល បង្កើតអនាគតរួម" ប្រធានបទកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិការ Boao សម្រាប់អាស៊ីសុទ្ធតែផ្លាស់ប្តូរតាមស្ថានការណ៍ តែអ្វីមិនផ្លាស់ប្តូរនោះគឺកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឱ្យឈានដល់គំនិតឯកភាពរួម។

      ពេលផ្តល់បទសម្ភាសន៍ លោក Yann Bozec អគ្គនាយកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមសាជីវកម្ម Tapestry អគ្គនាយកនិងជាប្រធានមន្ត្រីប្រតិបត្តិតំបន់ចិននៃក្រុមហ៊ុន COACH បានលើកឡើងថា ក្នុងនាមជាវេទិកាផ្លាស់ប្តូរនិងសន្ទនាដែលប្រកបដោយកម្លាំងឥទ្ធពលសកលដ៏សំខាន់ វេទិកា Boao សម្រាប់អាស៊ីផ្តោតលើបញ្ហាពិភាក្សាសំខាន់ៗ ពហុភាគីប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្ត ដើម្បីរួមគ្នាពិភាក្សអំពីទស្សនវិស័យអភិវឌ្ឍន៍របស់អាស៊ីរហូតដល់ទូទាំងពិភពលោក កិច្ចប្រជុំមួយនេះនឹងក្លាយទៅជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសចិន ដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពីការពង្រីកការបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស