ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វាជា Lord Voldemortដែលបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ!
2022-04-20 15:42:20cri
Share with:

     ដើរញុះញង់និងបង្កភាពច្របូកច្របល់ ធ្វើអនុត្តរភាពលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយដាក់ទណ្ឌកម្មទៅលើគូប្រជែង គប់គិតគ្នាដើម្បីបង្កើតជាក្រុមសម័្ពន្ធតូចនិងដាក់ឱ្យប្រទេសផ្សេងទៀតនៅឯកោ   ។ល។ វិធីសាស្ត្រដែលអាមេរិកធ្វើលើរុស្ស៊ី ធ្វើឱ្យអ្នកផងទាំងពួងបានមើលឃើញយ៉ាងច្បាស់នូវឧបាយកលគ្រប់បែបយ៉ាង ដែលអាមេរិកប្រើអនុត្តរភាពទៅបង្ករឿងនិងបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ ។ កាលពីឆ្នាំ២០០៣ លោក Alfonso Cuarón អ្នកដឹកនាំរឿងនៃភាពយន្តរឿង « Harry Potter and the Prisoner of Azkaban» បានប្រៀបធៀបលោក George Walker Bush អតីតប្រធានាធិបតីអាមេរិក ថាជាLord Voldemort ក្នុងភាពយន្ត« Harry Potter» ។ ប្រព័ន្ធសារព័ត៌មានBBC របស់អង់គ្លេសក៏ធ្លាប់ពិពណ៌នាលោក Donald Trump អតីតប្រធានាធិបតីអាមេរិកថា ជាLord Voldemortដែរ ។ លោកស្រី J. K. Rowling អ្នកនិពន្ធសៀវភៅ « Harry Potter »បានសម្គាល់ឃើញថា ទង្វើរបស់រដ្ឋាភិបាលអាមេរិកកាន់តែអាក្រក់ជាងLord Voldemort ទៅទៀត លោកស្រីធ្លាប់និយាយដោយខឹងសម្បាថា មិនត្រូវប្រមាថដល់Lord Voldemort ទេ !

      នៅពីក្រោយនៃការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន អ្នកផងទាំងពួងអាចឃើញយ៉ាងច្បាស់ពីឧបាយកលខាងនយោបាយមួយចំនួនរបស់អាមេរិកបែប “វេទមន្តងងឹត” ពោលគឺ ឆ្លងតាមរយៈអង្គការណាតូវាតទីទៅខាងកើត ដើម្បីបង្រួញចន្លោះសន្តិសុខរបស់រុស្ស៊ីជាបន្តបន្ទាប់ បង្ខំឱ្យរុស្ស៊ីធ្លាក់ក្នុងភាពទាល់ច្រក ។ បន្ទាប់មក ធ្វើឱ្យទំនាស់រវាងរុស្ស៊ីនិងអ៊ុយក្រែនមានភាពកាន់តែតានតឹងតាមរយៈការញុះញង់ឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ទីបំផុត បណ្តាលឱ្យរុស្ស៊ីនិងអ៊ុយក្រែនផ្ទុះអាវុធដាក់គ្នា ។ ក្រុងវ៉ាស៊ីនតោនសង្ឃឹមថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនអាចបន្លាយពេលយូរ ។ អាមេរិកបានរារាំងកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនឥតឈប់ឈរ ហើយបានផ្តល់ជំនួយជាអាវុធដល់អ៊ុយក្រែនជាបន្តបន្ទាប់ ក្នុងគោលបំណងដុតបញ្ឆេះភ្លើងសង្គ្រាមឱ្យកាន់តែក្តៅឡើង ។

      ដើម្បីគាំពារអនុត្តរភាពរបស់ខ្លួន អាមេរិកបានជ្រោងទង់ “គាំពារយុត្តិធម៌”និង “ទប់ស្កាត់ការឈ្លានពាន”ជាដើម ចូលរួមសង្គ្រាមនិងការប៉ះទង្គិចទ្រង់ទ្រាយធំស្ទើរតែទាំងអស់ចាប់ពីសង្គ្រាមលោកលើកទីពីរមក ដែលបានបង្កគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅប្រទេសរងការឈ្លានពាន ហើយបណ្តាលឱ្យប្រទេសនិងតំបន់ទាំងនេះធ្លាក់ក្នុងភាពច្របូកច្របល់និងសេដ្ឋកិច្ចថមថយចុះ  ។

      ដើម្បីបង្ខំឱ្យប្រទេសផ្សេងទៀតអនុវត្តប្រព័ន្ធនយោបាយនិងគុណតម្លៃរបស់ខ្លួន អាមេរិកបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃតាមទំនើងចិត្ត ។ ក្រៅពីធ្វើការឈ្លានពានដោយយោធា អាមេរិកក៏បានបង្ក “បដិវត្តន៍ពណ៌” និងញុះញង់ឱ្យកើតចលាចលនៅប្រទេសដទៃ នេះក៏បានឧបាយកលរបស់អាមេរិកផងដែរ រីឯការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនវិញ ជា “ស្នាដៃ”ថ្មីបំផុតរបស់ក្រុងវ៉ាស៊ីនតោន ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស