ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដូវកាល Guyu ទស្សនាផ្កា Peony
2022-04-20 17:08:26cri
Share with:

 

រដូវកាល Guyu ជារដូវដែលផ្កា Peony រីក ។ កន្លែងមួយចំនួននៅប្រទេសចិននឹងប្រារព្ធពិធីបុណ្យ peony (សកម្មភាពមើលផ្កា) ក្នុងរដូវកាល Guyu ។ ក្រុង Luoyang ខេត្ត Henan ស្ថិតនៅភាគកណ្តាលនៃប្រទេសចិនគឺជាទីក្រុងផ្កា peony ដ៏ល្បីល្បាញ នៅទីនេះ ការដាំដុះផ្កា peony មានប្រវត្តិយូរលង់និងមានពូជផ្ការាប់ពាន់ប្រភេទ ។ 

ផ្កា Peony ក៏ជាឱសថបុរាណចិនផងដែរ ។ ឫសរបស់វាត្រូវបានកែច្នៃនិងផ្សំជាមួយថ្នាំដទៃទៀត ដើម្បីបំបាត់ការឈឺចាប់និងហើម ហើយថែមទាំងមានប្រសិទ្ធភាពព្យាបាលសម្ពាធឈាមខ្ពស់ផងដែរ ។ ផ្ការបស់វាជារឿយៗត្រូវបានគេធ្វើជាតែសម្រាប់ថែសម្រស់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស