ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ៖ រុស្ស៊ីបានដោះស្រាយបញ្ហាលើវិស័យជាច្រើនដែលពឹងផ្អែកលើប្រទេសលោកខាងលិច
2022-04-20 15:20:04cri
Share with:

 

ចាប់តាំងពីការផ្ទុះឡើងនៃការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនមក បណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាច្រើនចំពោះរុស្ស៊ីដើម្បីបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងសង្គមរបស់រុស្ស៊ី ។ ពេលផ្តល់បទសម្ភាសន៍កាលពីថ្ងៃទី ១៩ ខែមេសា លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងថា បញ្ហាលើវិស័យជាច្រើនដែលរុស្ស៊ីពឹងផ្អែកលើប្រទេសលោកខាងលិចគឺត្រូវបានដោះស្រាយហើយ ។

លោក Sergey Lavrov បានថ្លែងថា ប្រឈមមុខនឹងការទណ្ឌកម្មរបស់ប្រទេសលោកខាងលិចនាពេលបច្ចុប្បន្ននេះ រុស្ស៊ីបានសន្និដ្ឋានយ៉ាងច្បាស់ថា  រុស្ស៊ីមិនអាចពឹងផ្អែកលើបណ្តាប្រទេសលោកខាងលិចលើវិស័យពាក់ព័ន្ធនឹងរស់រានមានជីវិតដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រនោះទេ ពោលគឺមិនថាសន្តិសុខស្បៀង ឬឧស្សាហកម្មការពារជាតិ ឬវិស័យផ្សេងទៀតនៃការសិក្សានិងអភិវឌ្ឍបច្ចេកវិទ្យាទំនើបនោះទេ ។ កាលពីមុន រុស្ស៊ីមិនអាចបំពេញតម្រូវការរបស់ខ្លួនក្នុងវិស័យទាំងនេះទេ ប៉ុន្តែបច្ចុប្បន្នបញ្ហាទាំងនេះភាគច្រើនត្រូវបានដោះស្រាយហើយ ។ រុស្ស៊ីរីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់នៅលើពិភពលោកដែលប្រឆាំងការអនុវត្តការដាក់ទណ្ឌកម្មដោយឯកតោភាគីនិងខុសច្បាប់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស