ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនក្នុងក្រសែភ្នែកប្រទេសជិតខាង ចាប់ពីចិនដាក់ចេញទស្សនៈការទូត“មានសុខដុមនីយកម្មនិងធ្វើជាដៃគូជាមួយប្រទេសជិតខាង”រយៈពេល ៩ ឆ្នាំ
2022-04-20 12:27:12cri
Share with:

ប្រទេសចិនគឺជាប្រទេសដែលមានប្រទេសជិតខាងច្រើនជាងគេបំផុតនៅលើពិភពលោក ។ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៣ លោក Xi Jinping ដែលទើបចូលកាន់តំណែងជាប្រធានរដ្ឋចិនបានលើកឡើងជាលើកដំបូងនូវទស្សនៈការទូត“មានសុខដុមនីយកម្មនិងធ្វើជាដៃគូជាមួយប្រទេសជិតខាង”នៅក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកា Boao សម្រាប់អាស៊ី។ ប្រទេសចិនខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯង ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសជិតខាង ហើយរង្វង់មិត្តភកិ្តជិតខាងរបស់ប្រទេសចិនក៏កំពុងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ ។

ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ ផ្លូវដែកចិន-ឡាវបានដាក់ឱ្យដំណើរការជាផ្លូវការ ។ លោក Phankham Viphavanh នាយករដ្ឋមន្ត្រីឡាវថ្លែងថា "ផ្លូវដែកនេះតំណាងថា ប្រទេសឡាវប្រែក្លាយប្រទេសមានការដឹកជញ្ជូនទំនើប ។ នេះគឺជាការអនុវត្តន៍ជាក់ស្តែងនូវគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសឡាវ "។

លោក Le HoaiTrung រដ្ឋមន្ត្រីក្រសួងការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានថ្លែងថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីជាដើមដែលលើកឡើងដោយប្រទេសចិនបាន ជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកប្រកបដោយប្រសិទ្ធភាពនិងបង្រួមគម្លាតអភិវឌ្ឍន៍រវាងប្រទេសនិងប្រទេស ភាគីវៀតណាមសូមសាទរចំពោះគំនិតផ្តួចផ្តើមទាំងនេះ "។

គ្រាលំបាកទើបមើលឃើញមិត្តពិត ។ ប្រឈមមុខនឹងជំងឺកូវីដ-១៩ ប្រចាំសតវត្សរ៍ ប្រទេសចិននិងប្រទេសជិតខាងរួមសុខរួមទុក្ខជាមួយគ្នានិងរួមគ្នាជម្នះឧបសគ្គ ។ នៅខែកុម្ភៈ ឆ្នាំ ២០២២ លោក Luvsannamsrai Oyun-Erdene នាយករដ្ឋមន្ត្រីម៉ុងហ្គោលីបានធ្វើដំណើរជាពិសេសទៅកាន់ប្រទេសចិន ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងដើម្បីថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ជំនួយដល់ម៉ុងហ្គោលីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ លោក Lestari Moerdjat អនុប្រធានសភាប្រឹក្សាប្រជាជនដែលជាស្ថាប័នសិទ្ធិអំណាចខ្ពស់បំផុតនៅប្រទេសឥណ្ឌូនេស៊ីបានថ្លែងថា យើងមានសមត្ថភាពបង្កើតទំនាក់ទំនងដ៏សុខដុមនីយកម្ម ដើម្បីរួមគ្នាកសាងពិភពលោកកាន់តែសុខដុមរមនានិងកាន់តែល្អប្រសើរ ។ ប្រាស្រ័យទាក់ទងទៅមកជាញឹកញាប់ដូចសាច់ញ្ញាតិ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមិត្តភាពនិងអច្ចភាព អបអរព្រឹត្តិការណ៍សប្បាយរីករាយជាមួយគ្នានិងជួយគ្នាទៅវិញទៅមកក្នុងស្ថានភាពលំបាក "។ នេះគឺជាការពិពណ៌នាយ៉ាងរស់រវើករបស់លោក Xi Jinping អំពីទំនាក់ទំនងរវាងចិននិងអាស៊ាន ក៏ជាវិធីសាស្ត្ររួមរស់ជាមួយគ្នាដែលប្រទេសចិនធ្វើចំពោះប្រទេសជិតខាងនិងពិភពលោកទាំង មូល ផងដែរ ៕

 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស