ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«អ្នកជិតខាងល្អ ដុំមាសក៏មិនដូរ» ប្រទេសចិននិងប្រទេសជុំវិញបង្កើតសហគមន៍រួមវាសនាដែលកាន់តែជិតស្និទ្ធ
2022-04-20 17:09:31cri
Share with:

ក្នុងសុន្ទរកថាស្តីពីទស្សនៈការទូតជាមួយប្រទេសជុំវិញ,   លោកXi   Jinping តែងលើកឡើងឃ្លាមួយចំនួនដូចជា  «សង្ឃឹមប្រទេសនៅជិតខាងនិងប្រទេសជាមិត្តមានការអភិវឌ្ឍកាន់តែល្អ » «អ្នកជិតខាងល្អ ដុំមាសក៏មិនដូរ» «អ្នកជិតប្រសើរជាងសាច់ញាតិនៅទីឆ្ងាយ»។ល។  ពីឆ្នាំ២០១៣មក  ក្រោមការណែនាំនៃទស្សនៈការទូត«រាប់អានជាមួយប្រទេសជិតខាង»  ប្រទេសចិននិងបណ្តាប្រទេសជុំវិញបានរួមគ្នាបង្កើតសហគមន៍រួមវាសនាកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។

      កាលពីខែមេសាឆ្នាំ ២០១៣  លោក Xi Jinping បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា Boao សម្រាប់អាស៊ី ដែលជាសកម្មភាពការទូតលើកទីមួយបង្អស់ក្នុងនាមជាប្រធានរដ្ឋចិន លោកបានបញ្ជាក់ពីទស្សនៈសហប្រតិបត្តិការក្នុងតំបន់ថា៖  ប្រទេសចិននឹងប្រកាន់ខ្ជាប់សុខុមនីយកម្មជាមួយប្រទេសជិតខាង ពួតដៃគ្នាជាមួយប្រទេសជិតខាង ខិតខំជំរុញឱ្យការអភិវឌ្ឍរបស់ខ្លួនផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់បណ្តាប្រទេសជិតខាង។

      កាលពីខែសីហាឆ្នាំ២០១៤  លោក Xi Jinping បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលីដែលជាប្រទេសជិតខាងជាប់ព្រំដែនដីគោកវែងបំផុតជាមួយចិន លោកបានថ្លែងថា ចិនជាប្រទេសដែលមានប្រទេសជាប់ព្រំដែនចំនួនច្រើនបំផុតលើលោក ហើយចិនចាត់ទុកថានេះជាទ្រព្យសម្បត្តិដ៏មានតម្លៃ។ ចិននឹងប្រកាន់ការអភិវឌ្ឍដោយសន្តិភាព ជំរុញឱ្យបណ្តាប្រទេសជិតខាងទទួលបានការអភិវឌ្ឍជាមួយគ្នា។

     គំនិតផ្តួចផ្តើមសហការកសាង “ខ្សែក្រវាត់និងផ្លូវ” ដែលទទួលបានការគាំទ្រជាទូទៅនៅទូទាំងពិភពលោក   គឺលើកឡើងដោយលោក Xi Jinping ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជិតខាង-កាហ្សាក់ស្ថាននិងឥណ្ឌូណេស៊ីកាលពីឆ្នាំ២០១៣  ។  ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកា Boao សម្រាប់អាស៊ី    លោក Xi Jinping បានលើកឡើងថា  គំនិតផ្តួចផ្តើមនេះសមស្របនឹងតម្រូវការអភិវឌ្ឍន៍នៃប្រទេសពាក់ព័ន្ធនិងក្នុងតំបន់ ក៏ដូចជាផ្តល់ផលប្រយោជន៍រួមដល់គ្រប់ភាគី។

      កាលពីខែឧសភាឆ្នាំ ២០១៩   ភ្ញៀវកិត្តិយសមកពីប្រទេសចំនួន ៤៧ នៅទ្វីបអាស៊ីបានជួបជុំគ្នានៅទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំសន្ទនាស្តីពីវប្បធម៌អាស៊ី។  ថ្លែងក្នុងពិធីបើក លោក Xi Jinping បានបញ្ជាក់ថា  បណ្តាប្រទេសអាស៊ីមានបំណងប្រាថ្នាប្រហាក់ប្រហែលគ្នា។ យើងគួរខិតខំជំរុញឱ្យការរំពឹងទុកចំពោះជីវភាពល្អបវររបស់ប្រជាជនអាស៊ីក្លាយជាការពិត។

       កាលពីខែវិច្ឆិកា ឆ្នាំ២០២១  លោក Xi Jinping បានចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបទី៣០នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិននិងអាស៊ានតាមប្រព័ន្ធវីដេអូ។ លោកបានថ្លែងថា រយៈពេល៣០ឆ្នាំកន្លងមកនេះ ភាគីទាំងពីរចិននិងអាស៊ានបានរកឃើញមាគ៌ាភ្លឺស្វាងមួយដែលប្រទេសជិតខាងរាប់អានគ្នា  និងសហប្រតិបត្តិការឈ្នះ-ឈ្នះ បាននិងកំពុងឈានទៅកាន់ការបង្កើតសហគមន៍រួមវាសនាកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ ចិននិងអាស៊ានគួរធ្វើជាអ្នកគាំពារនិងអ្នកកសាងសន្តិភាពក្នុងតំបន់៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស