សន្និសីទប្រចាំឆ្នាំ២០២២របស់វេទិកាទ្វីបអាស៊ីBoaoនឹងបើកធ្វើពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមេសាខាងមុខនេះ ក្រោមប្រធានបទ “ជំងឺឆ្លងនិងពិភពលោក ៖រួមគ្នាជំរុញការអភិវឌ្ឍជាសកល បង្កើតអនាគតជាមួយគ្នា”។ សន្និសីទលើកនេះនឹងធ្វើនៅកន្លែងផ្ទាល់និងតាមអនឡាញ។ ក្រោមការជំរុញនៃវេទិកានេះ ឃុំ Boao ខេត្តហៃណានប្រទេសចិនបានសកម្មជំរុញការអភិវឌ្ឍចម្រុះទាំងវិស័យជនបទ កសិកម្ម និងឧស្សាហកម្មទេសចរណ៍ ដោយរុករកមាគ៌ាអភិវឌ្ឍន៍ជនបទ ភូមិឃុំនៅទីនេះបានប្រែមុខមាត់វិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។