ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងស្ថិតិសេដ្ឋកិច្ចប្រចាំត្រីមាសទី១ចិន៖បានបំពេញបន្ថែមកម្លាំងវិជ្ជមានកាន់តែច្រើនសម្រាប់ការស្តារសេដ្ឋកិច្ចសកលឡើងវិញ
2022-04-20 15:39:31cri
Share with:

ថ្ងៃទី១៩ខែមេសា លោក Wang Wenbin អ្នកនាំពាក្យការបរទេសចិនបានមានប្រសាសន៍ចំពោះសភាពការណ៍សេដ្ឋកិច្ចចិនប្រចាំត្រីមាសទីមួយនៅក្នុងសន្និសីទកាសែតជាប្រចាំថាប្រព័ន្ធឧស្សាហកម្មចិនមានគ្រប់លក្ខណៈ ទំហំទីផ្សារធំទូលាយ ផលប្រយោជន៍នៃកំណែទម្រង់សេដ្ឋកិច្ចនិងបើកចំហរមានច្រើនសន្ធឹកសន្ធាប់សមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ចខ្លាំងក្លាដែលអាចទប់ទល់នឹងការប្រឈមនិងហានិភ័យគ្រប់បែបយ៉ាងដោយមានប្រសិទ្ធិភាពសម្រេចនូវសេដ្ឋកិច្ចអភិវឌ្ឍដោយនិរន្តភាពនិងរឹងមាំ ដែលបានចាក់បញ្ចូលកម្លាំងវិជ្ជមានកាន់តែច្រើនក្នុងការជំរុញឱ្យសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ។

លោកបានថ្លែងថាការដែលសេដ្ឋកិច្ចចិនប្រចាំត្រីមាសទី១បានកើនឡើងការនាំចេញនាំចូលទំនិញចិនកើនឡើង១០ភាគរយបើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំទៅមិញ ការប្រើប្រាស់យ៉ាងជាក់ស្តែងនូវទុនបរទេសកើនឡើង២៥.ភាគរយបើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំទៅមិញ អ្វីទាំងអស់នេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនរួមវិភាគទានយ៉ាងសកម្មទៅក្នុងការធានាខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មទូទាំងពិភពលោកឱ្យមានស្ថិរភាព និងជំរុញឱ្យសេដ្ឋកិច្ចពិភពលោកស្តារឡើងវិញ។សហគ្រាសទុនបរទេសបានបោះឆ្នោតទំនុកចិត្តឱ្យអនាគតសេដ្ឋកិច្ចចិនជាព្រមៗគ្នា៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស