ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី២៥នៃគណៈកម្មធិការកំណែទម្រង់ដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយនៃមជ្ឈឹមបក្សកម្មុនីស្ដចិន និងបានគូសបញ្ចាក់ថាត្រូវបង្កើនកសាងរដ្ឋាភិបាលឌីជីថល
2022-04-20 15:41:02cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មធិការកំណែទម្រង់ដោយស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយនៃមជ្ឈឹមបក្សកមុនីស្ដចិនអញ្ជើញធ្វើអធិបតីភាពក្នុងកិច្ចប្រជុំលើកទី២៥នៃគណៈកម្មធិការនេះនាថ្ងៃទី១៩ខែមេសា។កិច្ចប្រជុំនេះបានពិនិត្យនិងអនុម័តលើឯកសារទាំង៥ រួមមាន«យោបល់ណែនាំស្តីអំពីការបង្កើនកសាងរដ្ឋាភិបាលឌីជីថល»និង«មធ្យោបាយការងារខាងការកែសម្រួលនូវប្រព័ន្ធគាំទ្រឆ្នៃប្រឌិតហិរញ្ញាវត្ថុក្នុងរយៈពេលផែនការ៥ឆ្នាំលើកទី១៤»ជាដើម។

  

 លោក Xi Jinping បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំថា ត្រូវតែអនុវត្តទាំងស្រុងនូវយន្តការធ្វើឱ្យប្រទេសកាន់តែខ្លាំងក្លា ជម្រុញដំណើរការរដ្ឋាភិបាលឌីជីថលនិងរដ្ឋាភិបាលឆ្លាតវៃ ជម្រុញការកសាងទីផ្សាររួមទូទាំងប្រទេសឱ្យកាន់តែឆាប់រហ័សនិងជម្រុញអភិវឌ្ឍដោយមានគុណភាពខ្ពស់ ត្រូវជម្រុញឱ្យមន្ត្រីនិងថ្នាក់ដឹកនាំទទួលខុសត្រូវចំពោះការគ្រប់គ្រង់ទ្រព្យសម្បត្តិធនធានធម្មជាតិនិងការពារប្រព័ន្ធអេកូឡូស៊ី ត្រូវកែសម្រួលប្រព័ន្ធគាំទ្រឆ្នៃប្រឌិតហិរញ្ញាវត្ថុ លើកទឹកចិត្តដល់អ្នកបច្ចេកទេសទាំងឡាយឱ្យបញ្ចេញសមត្ថភាពយ៉ាងពេញទំហឹងដោយរៀងៗខ្លួន៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស