ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

CMGផលិតកម្មវិធីទូរទស្សន៍ពិសេស ដោយអញ្ជើញអ្នកនិយមចូលចិត្តភាសាចិនទូទាំងសកលលោកចូលរួមរៀនភាសាចិនតាមអនឡាញ
2022-04-20 16:06:24cri
Share with:

      ថ្ងៃទី២០ ខែមេសា កម្មវិធី«ចាប់ផ្តើមបង្រៀនហើយ/开讲啦» ដែលជាកម្មវិធីទូរទស្សន៍ពិសេសដើម្បីសាទរទិវាភាសាចិននៃអង្គការសហប្រជាជាតិនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍CCTV-1  នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ហើយក៏ជាការចាប់ផ្តើមនៃសកម្មភាពក្រោមប្រធានបទ “ភាសាចិនដ៏ទាក់ទាញ” នៃ CMG ផងដែរ។




      គួរបញ្ជាក់ថា កម្មវិធីពិសេសដើម្បីអបអរសាទរទិវាភាសាចិននៃអង្គការសហប្រជាជាតិនេះគឺសហការរៀបចំដោយ CMG និងសហព័ន្ធភាសាចិន ដែលជាវេទិកាអប់រំភាសាចិនតាមអនឡាញធំបំផុតលើអន្តរជាតិ។ កាលពីឆ្នាំ២០១០ ការិយាល័យព័ត៌មាននៃអ.ស.ប.បានប្រកាសបង្កើតទិវាភាសានៃអ.ស.ប. ក្នុងគោលបំណងជំរុញពិពិធកម្មនៃភាសានិងវប្បធម៌។  ក្នុងនោះ ទិវាភាសាចិនត្រូវបានកំណត់យកថ្ងៃ GUYU /谷雨   ដែលជារដូវកាលមួយក្នុងចំណោមរដូវកាលទាំង ២៤ តាមច័ន្ទគតិចិន ដើម្បីរំលឹកដល់ការរួមចំណែករបស់លោកCangJie /仓颉ដែលត្រូវស្គាល់ថាជា  “បុព្វបុរសបង្កើតអក្សរប្រជាជាតិចិន”។

       កម្មវិធីពិសេស«ចាប់ផ្តើមបង្រៀនហើយ /开讲啦» បានអញ្ជើញអ្នកដែលចូលចិត្តភាសាចិនចំនួន១០០នាក់ដែលមកពីប្រទេសចំនួន ៤២ លើពិភពលោក ជាតំណាងដើម្បីចូលរៀនតាមអនឡាញក្នុងពេលតែមួយ ដើម្បីចែករំលែកពីចំណាប់អារម្មណ៍អំពីការសិក្សាភាសាចិនរបស់ខ្លួន ក៏ដូចជាធ្វើការផ្លាស់ប្តូរវប្បធម៌ចិននិងអន្តរជាតិ។

      គួរបញ្ជាក់ថា ឆ្លៀតឱកាសទិវាភាសាចិននៃអង្គការសហប្រជាជាតិ  សកម្មភាពក្រោមប្រធានបទ “ភាសាចិនដ៏ទាក់ទាញ” នឹងចាក់ផ្សាយកម្មវិធីវប្បធម៌ចិនជាច្រើនទៀតដែលសុទ្ធតែផលិតដោយCMG  មានដូចជា កម្មវិធី«ជួបជាមួយអក្សរចិន» «រឿងរ៉ាវអក្សរចិនរបស់ខ្ញុំ»  «គំនូរចូលឆ្នាំ» ជាដើម ដែលផ្តោតលើតួអក្សរចិន កំណាព្យ  អក្សរផ្ចង់ និងគំនូរបុរាណរបស់ប្រទេសចិន។  កម្មវិធីទាំងនេះក៏នឹងចាក់ផ្សាយតាមគេហទំព័រ CCTV.COM CGTN.COM CRI.CN និងបណ្តាញទំនាក់ទំនងសង្គមជាតិនិងអន្តរជាតិ ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស