孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពយន្តឯកសាររឿង«រសជាតិម៉ាកាវ»ចាក់ផ្សាយជាផ្លូវការដើម្បីអបអរសាទរខួប២២ឆ្នាំនៃការដែលម៉ាកាវត្រឡប់មកវិញប្រទេសចិន

2021-11-24 21:54:07

ដើម្បីអបអរសាទរខួប២២ឆ្នាំនៃការត្រឡប់មកវិញរបស់ម៉ាកាវ ខ្សែភាពយន្តឯកសារ«រសជាតិម៉ាកាវ»រៀបចំពិធីសម្ពោធផ្សាយ_fororder_微信图片_20211124215126

ដើម្បីអបអរសាទរខួប២២ឆ្នាំនៃការត្រឡប់មកវិញរបស់ម៉ាកាវ ខ្សែភាពយន្តឯកសារ«រសជាតិម៉ាកាវ»រៀបចំពិធីសម្ពោធផ្សាយ_fororder_微信图片_20211124215138

ដើម្បីអបអរសាទរខួប២២ឆ្នាំនៃការត្រឡប់មកវិញរបស់ម៉ាកាវ ខ្សែភាពយន្តឯកសារ«រសជាតិម៉ាកាវ»រៀបចំពិធីសម្ពោធផ្សាយ_fororder_微信图片_20211124215149

 

ដើម្បីអបអរសាទរខួប២២ឆ្នាំនៃការដែលម៉ាកាវត្រឡប់មកទៅកាន់មាតុប្រទេសចិនវិញភាពយន្តឯកសារខ្នាតធំទម្រង់4Kរឿង«រសជាតិម៉ាកាវ»ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងតំបន់រដ្ឋបាលពិសេសម៉ាកាវបានរៀបចំពិធីចាក់ផ្សាយនៅទីក្រុងក្វាងចូវកាលពីថ្ងៃទី២៤ ខែវិច្ឆិកា។លោក He Yicheng អភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនិងលោកShen Haixiongអនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរួមគ្នាដាក់ឱ្យដំណើរការការចាក់ផ្សាយភាពយន្តឯកសារនេះ។

លោកShen Haixiongបានសង្កត់ធ្ងន់ថា  «រសជាតិម៉ាកាវ»ផ្តោតលើវប្បធម៌ម្ហូបអាហាររបស់ម៉ាកាវដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់បង្ហាញជូនទស្សនិកជនជាតិនិងអន្តរជាតិ ដោយបានឆ្លុះបញ្ចាំងពីកាច្របាច់បញ្ចូលគ្នានៃវប្បធម៌ចម្រុះនៅម៉ាកាវ និងស្មារតីដ៏រស់រវើកនៃសម័យកាល។លោកShen Haixiongបានថ្លែងទៀតថា  អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរួមជាមួយរដ្ឋបាលពិសេសម៉ាកាវ ដើម្បីផ្សព្វផ្សាយរឿងរ៉ាវរបស់ម៉ាកាវក្នុងយុគសម័យថ្មីឱ្យបានល្អ។

លោក He Yichengបានថ្លែងថា  សង្ឃឹមថាតាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលជាប្រព័ន្ធសារព័ត៌មានសំខាន់នៅលើពិភពលោក ដើម្បីផ្សព្វផ្សាយពីទិដ្ឋភាពម៉ាកាវដ៏អស្ចារ្យ រឿងរ៉ាវរបស់ម៉ាកាវ និងវប្បធម៌ម៉ាកាវទៅកាន់គ្រប់ទីកន្លែងនៃទូទាំងពិភពលោក៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស