李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីសមិទ្ធផលសំខាន់ៗនិងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុងការខិតខំតស៊ូរយៈពេល ១០០ ឆ្នាំនៃបក្សកុម្មុយនិស្តចិន

2021-11-11 19:16:56 cri

       ថ្ងៃទី១១​ខែវិច្ឆិកា កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីសមិទ្ធផលសំខាន់ៗនិងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុងការខិតខំតស៊ូរយៈពេល១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន។

      សូមបញ្ជាក់ថា​ កិច្ចប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី៨ដល់១១ខែវិច្ឆិកានេះ​។ កិច្ចប្រជុំលើកនេះបានស្តាប់និងពិភាក្សាអំពីរបាយការណ៍ការងាររបស់លោកស៊ីជីនភីងដែលតាំងនាម​ឱ្យ​ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ព្រមទាំង​បានពិនិត្យពិភាក្សានឹងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនស្តីពីសមិទ្ធផលសំខាន់ៗនិងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុងការខិតខំតស៊ូរយៈពេល១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន»និង«សេចក្តីសម្រេចចិត្តស្តីពីការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី២០» ។ អង្គប្រជុំបានសម្រេចចិត្តថានឹងបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី២០នៅក្រុងប៉េកាំងនៅឆមាសទី២ឆ្នាំ២០២២ដោយសម្គាល់ថាសមាជបក្សកុម្មុយនិស្តចិនលើកទី២០ជាកិច្ចប្រជុំដែលមានសារៈសំខាន់ក្រៃលែងរបស់បក្សកុម្មុយនិស្តចិនក្នុងខណៈពេលគន្លឹះនៃការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសសង្គមនិយមទំនើបនិងការ​បោះជំហានទៅកាន់ការ​សម្រេច​គោលដៅសតវត្សទី២ ។ បក្សទាំងមូលត្រូវរួមសាមគ្គីគ្នា​និងដឹកនាំប្រជាជនគ្រប់ជនជាតិខិតខំប្រឹងប្រែងពុះពារឧបសគ្គដើម្បីរួមចំណែកសំខាន់ដល់ការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយនិងសម្រេចសុបិនចិនស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស