គំនូរប្រេងមួយផ្ទាំងនេះ មានចំណងជើងថា «ចេញដំណើរ៖សមាជបក្សកុម្មុយនិស្តចិនលើកទីមួយ » បានគូរនៅឆ្នាំ២០០៩ ។
គំនូរនេះបានពិពណ៌នាពីការដែលក្រុមសមាជិកដំបូងបង្អស់នៃបក្សកុម្មុយនិស្តចិនចំនួនជាង១០នាក់បានឡើងលើទូកទេចរណ៍មួយគ្រឿងនៅបឹងNanhuទីក្រុង Jiaxingនៃខេត្ត Zhejiang ដែលឋិតនៅតំបន់ភាគអាគ្នេយ៍របស់ប្រទេសចិន ។ នៅថ្ងៃចុងក្រោយ សមាជលើកដំបូងនៃបក្សកុម្មុយនិស្តចិនបានបើកធ្វើនៅលើទូកនេះ ។
គំនូរនេះបានគូរតាមរបៀបប្រាកដនិយម បង្ហាញនូវទិដ្ឋភាពក្នុងប្រវត្តិសាស្ត្រ ពោលគឺសមាជិកបក្សបានឡើងលើទូក ហើយចាប់ផ្តើមចេញដំណើរដើម្បីបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទីមួយនៅបឹងNanhu កាលពីឆ្នាំ១៩២១ ។
ក្នុងគំនូរនេះ លោក ម៉ៅសេទុង ដែលក្រោយមកក្លាយជាអ្នកដឹកនាំនៃមជ្ឈិមបក្សកុម្មុយនិស្តចិនជំនាន់ទីមួយស្ថិតនៅចំកណ្តាល ពាក់អាវវែងព័ណ៌ខៀវ មានភាពក្លៀវក្លា បានឈរនៅលើក្បាលទូកសម្លឹងមើលទៅខាងមុខ ។ ពពកខ្មៅនៅខាងលើមានន័យថា នឹងកើតមានបដិវត្តន៍នៅប្រទេសចិន ហើយក៏ប្រៀបធៀបពីសង្គមខ្មៅងងឹតនៅកាលនោះផងដែរ ។ នៅទិសខាងកើតមានពន្លឺព្រះអាទិត្យ ដែលចាំងលើសមាជិកទាំងឡាយនៃសមាជបក្សកុម្មុយនិស្តចិនលើកដំបូង ដែលបង្កប់ន័យថា នឹងលេចចេញពន្លឺនៃបដិវត្តន៍។
គណបក្សធំមួយបានបង្កើតឡើងនៅលើទូកក្រហមតូចមួយ ។ ឆ្នាំ២០២១ ជាខួបទី១០០នៃការបង្កើតបក្សកុម្មុយនិស្តចិន ។ ១រយឆ្នាំកន្លងមក “ទូកក្រហម”តូចនេះបានប្រមូលផ្តុំស្មារតីនៃបក្សកុម្មុយនិស្តចិន ហើយក៏បានរ៉ាប់រងក្តីសង្ឃឹមរបស់ប្រជាជនចិននិងប្រជាជាតិចិន ដែលបានបរកាត់ទន្លេដែលមានរលកធំៗ ទូកនេះបានក្លាយជានាវាយក្សដែលនាំផ្លូវប្រទេសចិនឱ្យឆ្ពោះទៅមុខ ហើយធ្វើដំណើរកាន់តែឆ្ងាយកាន់តែមានលំនឹង ៕