ថ្ងៃទី៥ ខែវិច្ឆិកា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធBeidouចិន-អាហ្រ្វិកលើកទី១បានធ្វើឡើងនៅទីក្រុងប៉េកាំង ភ្ញៀវកិត្តិយសនៃប្រទេសចិននិងបរទេសជាង៦០០រូបបានចូលរួមសកម្មភាពវេទិកាតាមអនឡាញនិងនៅនឹងកន្លែងផ្ទាល់។
ប្រទេសចិននិងអាហ្រ្វិកបានផ្តោតលើវិស័យជាច្រើនធ្វើការផ្លាស់ប្តូរមតិយោបល់ ដូចជាការស្រាវជ្រាវនិងការអភិវឌ្ឍរួមនៃប្រព័ន្ធBeidou សេវាកម្មកម្មវិធី និងយន្តការសហប្រតិបត្តិការ។ល។វេទិកាក៏បានចេញផ្សាយ«ការប្រើប្រាស់ក្នុង១០វិស័យរបស់ប្រព័ន្ធនាំផ្លូវដោយផ្កាយរណបBeidouនៅអាហ្រ្វិក»ដែលបានបង្ហាញពីករណីប្រើប្រាស់និងគំនិតកិច្ចសហប្រតិបត្តិការរបស់ប្រព័ន្ធBeidouក្នុងវិស័យដូជាការគ្រប់គ្រងរថ្តយនដឹកជញ្ជូនរបស់អាហ្រ្វិក ការវាស់វែងដីនិងគូរផែនទីជាតិ និងការការពារសត្វព្រៃជាដើម។
លោកRan Chengqiនាយកការិយាល័យគ្រប់គ្រងប្រព័ន្ធនាំផ្លូវផ្កាយរណបBeidouរបស់ប្រទេសចិន និងជាអនុប្រធានរចនានៃប្រព័ន្ធនាំផ្លូវដោយផ្កាយរណបBeidouបានថ្លែងថា ប្រទេសចិនរីករាយធ្វើបទបង្ហាញសេវាកម្មដ៏ល្អរបស់ប្រព័ន្ធBeidouឱ្យពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាហ្វ្រិកក្នុងវិស័យបច្ចេកវិទ្យានាំផ្លូវផ្កាយរណប។ដោយដើម្បីជំរុញឱ្យប្រព័ន្ធBeidou បម្រើការកាន់តែលឿននិងកាន់តែប្រសើរដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃបណ្តាប្រទេសនៅទ្វីបអាហ្រ្វិក លោកYang Changfengប្រធានអ្នករចនានៃប្រព័ន្ធនាំផ្លូវដោយផ្កាយរណបBeidouបានតាងនាមប្រទេសចិននិងអាហ្រ្វិកប្រកាស«គំនិតស្តីពីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនាំផ្លូវដោយផ្កាយរណប រវាងចិននិងអាហ្វ្រិក»ដែលបង្ហាញពីទស្សនាទានដ៏ល្អបវរនៃការរួមគ្នាលើកកម្ពស់សុខុមាលភាពនិងកម្រិតជីវភាពរស់នៅរបស់ប្រជាជននៃបណ្តាប្រទេសអាហ្វ្រិក។នៅជំហានក្រោយ ប្រព័ន្ធBeidou នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយទ្វីបអាហ្វ្រិក និងប្រទេសនានានៅជុំវិញពិភពលោក៕