ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤បានបើកធ្វើនៅទីក្រុងសៀងហៃ។ឆ្នាំ២០២១គឺជាការចាប់ផ្តើមអនុវត្តឆ្នាំ“ផែនការ៥ឆ្នាំទី១៤” ហើយក៏ជាខួប២០ឆ្នាំនៃការដែលប្រទេសចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤បានក្លាយជាវេទិកាសម្រាប់ការបញ្ជាទិញអន្តរជាតិ ការជំរុញការវិនិយោគ ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ និងការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ។
តាមការឧទ្ទេសនាមឱ្យដឹងថា ពិព័រណ៍លើកនេះនឹងរៀបចំវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រោមប្រធានបទ "សេដ្ឋកិច្ចពិភពលោកក្រោមបម្រែបម្រួលនិម្មាបនកម្មក្នុងមួយសតវត្សរ៍៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាសកលនៅក្នុងយុគសម័យក្រោយជំងឺឆ្លង" "វេទិកាជាន់ខ្ពស់ស្តីពីខួប២០ឆ្នាំនៃការដែលប្រទេសចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ៖ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះនិងរួមគ្នាកសាងអនាគត ព្រមទាំងចេញផ្សាយ«របាយការណ៍ស្តីពីពិភពលោកបើកចំហឆ្នាំ២០២១»និង "សន្ទស្សន៍បើកចំហនៃពិភពលោក"។
ក្រោយពីបៃតងនិងកាបូនទាប ការកសាងទីក្រុងឌីជីថល និងកីឡាលើទឹកកក ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះបានបង្កើតពន្លាពិសេសសម្រាប់តាំងបង្ហាញវត្ថុបុរាណនៃសិល្បៈ ។
ទាក់ទិននឹងការបង្ការជំងឺកូវីដ១៩ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤បានអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការ“ការគ្រប់គ្រងបែបបិទជិតទាំងស្រុង”“ខ្សែសង្វាក់ទាំងមូលអាចតាមដានពីប្រភពនិងបុគ្គលិកទាំងអស់បានចាក់វ៉ាក់សាំងរួច”។ល។