តាមដំណឹងនៃការិយាល័យវិស្វកម្មអវកាសដឹកមនុស្សចិនឱ្យដឹងថា បន្ទាប់ពីចូលទៅក្នុងគន្លងតារាវិថី យានអវកាសដឹកមនុស្ស Shenzhou -១៣ សម្រេចបាននូវការកំណត់សភាពចូលទៅក្នុងតារាវិថី ហើយបានប្រើប្រាស់រូបមន្តស្វយ័ប្រវត្តតភ្ជាប់ជាមួយបន្ទប់ស្នូល Tianhe រួមជាយានអាវកាសដឹកទំនិញTianzhou ២ និងTianzhou ៣ ផ្តុំជាមួយផ្នែកនៃស្ថានីយអវកាសនៅវេលាម៉ោង ៦ និង ៥៦ នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ ។ ដំណើរការតភ្ជាប់ទាំងមូលបានចំណាយពេលប្រមាណ ៦.៥ ម៉ោង ។
បន្ទាប់ពីយានអវកាសដឹកមនុស្ស Shenzhou -១៣ សម្រេចបាននូវការតភ្ជាប់ដោយស្វយ័ប្រវត្ត អវកាសយានិកចំនួន ៣ រូបចេញពីបន្ទប់ត្រឡប់ចូលទៅក្នុងបន្ទប់តារាវិថី ។ បន្ទាប់ពីបញ្ចប់កិច្ចការផ្សេងៗតាមនីតិវិធី មេបញ្ជាការ Zhai Zhigang បានបើកទ្វារបន្ទប់ស្នូល Tianhe ។ នៅវេលាម៉ោង ៩ និង៥៨ នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ តាមម៉ោងក្រុងប៉េកាំង លោក Zhai Zhigang អ្នកនាង Wang Yaping និងលោក Ye Guangfu បានចូលក្នុងបន្ទប់ស្នូល Tianhe ទាំងមុនទាំងក្រោយ ដូចនេះ ស្ថានីយអវកាសចិនក៏អបអរទទួលក្រុមអាកាសយានិកទី ២ និងអវកាសយានិកស្រីរូបដំបូងបង្អស់ដែរ ។ ក្រោយមក ក្រុមអាកាសយានិកនឹងអនុវត្តការងារពាក់ព័ន្ធតាមផែនការ ។