នៅរសៀលថ្ងៃទី ១៥ ខែតុលា លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន និងជាបេសកជនពិសេសទទួលបន្ទុកជំរុញការអប់រំរបស់កុមារីនិងស្រ្តីនៃអង្គការយូណេស្កូរបានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់អប់រំកុមារីនិងស្រ្តីនៃអង្គការយូណេស្កូប្រចាំឆ្នាំ ២០២១ ព្រមទាំងបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។
ជាបឋម លោកស្រី Peng Liyuan បានសម្តែងការអបអរចំពោះជ័យភាលីដែលមកពីប្រទេសប្រេស៊ីលនិងមូហ្សាំប៊ី។ លោកស្រីថ្លែងថា ការដែលប្រទេសចិនធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូខាងផ្នែករង្វាន់អប់រំកុមារីនិងស្ត្រីជាទីចាប់ផ្តើមថ្មីមួយ ដែលនឹងបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់បុព្វការណ៍អប់រំកុមារីនិងស្រ្តី។ រំពឹងថា សហគមន៍អន្តរជាតិកាន់តែយកចិត្តទុកដាក់និងគាំទ្រការអប់រំកុមារីនិងស្ត្រី ដើម្បីរួមចំណែកថ្មីសម្រាប់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។
លោកស្រី Peng Liyuan បានគូសបញ្ជាក់ថា បច្ចុប្បន្ន ជំងឺកូវីដ ១៩ បន្តរីករាលដាល
នៅទូទាំងពិភពលោក ដែលបានជះឥទ្ធិពលអវិជ្ជមានយ៉ាងច្បាស់លាស់ចំពោះការអប់រំកុមារីនិងស្ត្រី។ យើងត្រូវពុះពារឧបសគ្គ ចាត់វិធានការចំគោលដៅនិងមានប្រសិទ្ធភាព ដើម្បីផ្តល់ការអប់រំដ៏យុត្តិធម៌និងមានគុណភាពខ្ពស់ដល់ពួកគេ។
ចុងក្រោយ លោកស្រីបានសម្តែងថា ក្នុងនាមជាបេសកជនពិសេសទទួលបន្ទុកជំរុញការអប់រំរបស់កុមារីនិងស្រ្តី លោកស្រីរីករាយពួតដៃធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយអ្នកទាំងអស់គ្នា ដើម្បីធ្វើឱ្យកុមារកាន់តែច្រើននិងបងប្អូនស្រីកាន់តែច្រើនទទួលបានអនាគតដ៏ល្អវបរ៕