ថ្ងៃទី ១៤ ខែតុលា ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជូន Long March-2D នៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណបក្រុង Taiyuan ដែលបានបញ្ជូនដោយជោគជ័យនូវផ្កាយរណបចំនួន ១១ គ្រឿងចូលទៅគន្លងតារាវិថីតាមការកំណត់ ក្នុងនោះរួមទាំងផ្កាយរណប “ហ្ស៊ីហឺ” (羲和/Xihe) ដែលជាផ្កាយរណបពិសោធន៍ផ្នែកបច្ចេកវិទ្យារុករកពីភពព្រះអាទិត្យផង ដែលមានន័យថា ភារកិច្ចបាញ់បង្ហោះលើកនេះទទួលបានភាពជោគជ័យយ៉ាងពេញលេញ ។
ការបាញ់បង្ហោះផ្កាយរណប “ហ្ស៊ីហឺ” (Xihe) ដោយជោគជ័យមានសារៈសំខាន់សម្រាប់ផ្នែកវិទ្យាសាស្ត្ររុករកអវកាសនិងបច្ចេកវិទ្យាផ្កាយរណបរបស់ប្រទេសចិន ដែលបានបង្ហាញថា ប្រទេសចិនបានចូលយុគសម័យរុករកពីភពព្រះអាទិត្យជាផ្លូវការ!
សូមបញ្ជាក់ថា “ហ្ស៊ីហឺ” (羲和) ជាឈ្មោះរបស់ទេពធីតាព្រះអាទិត្យនិងកំណត់ប្រតិទិនក្នុងទេពកថាប្រពៃណីចិន ជានិមិត្តរូបនៃការស្វែងយល់ពីព្រះអាទិត្យរបស់ប្រទេសចិន៕