ខ្លាឃ្មុំផេនដាបានរស់លើនៅផែនដី៨លានឆ្នាំហើយ ជាពូជសត្វពិសេសដែលត្រូវអភិរក្សដោយជីវចម្រុះពិភពលោក ធ្លាប់ជាសត្វជិតផុតពូជ ដូច្នេះ ត្រូវចាត់ទុកជា “ទ្រព្យសម្បត្តិជាតិ”របស់ចិន។ថ្ងៃទី៧ ខែកក្កដា នៅក្នុងសន្និសីទសារព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោកCuiShuhongអគ្គនាយកដ្ឋានអេកូឡូស៊ីនៃក្រសួងអេកូឡូស៊ីនិងបរិស្ថានចិនបានថ្លែងថា ចំនួនសត្វខ្លាឃ្មុំផេនដាព្រៃបានលើសពី១៨០០ក្បាល កម្រិតការគំរាមកំហែងបានត្រូវបញ្ចុះពី “ការជិតផុតពូជ”ដល់ “ងាយរងគ្រោះ"ការបញ្ចុះកម្រិតរបស់ខ្លាឃ្មុំផេនដាបានបញ្ជាក់ពីការឡើងកម្រិតថ្នាក់នៃបរិស្ថានរស់នៅរបស់សត្វព្រៃចិន។រាប់សិបឆ្នាំកន្លងមកនេះ ដើម្បីធ្វើឱ្យសត្វដែលចញ្ចឹមដោយមនុស្សទៅរស់នៅក្នុងព្រៃនិងធ្វើឱ្យសត្វព្រៃមានចំនួនកាន់តែច្រើនឡើង ប្រទេសចិនបានកសាងតំបន់អភិរក្សធម្មជាតិខ្លាឃ្មុំផេនដាចំនួន៦៧កន្លែង៕