តាមដំណឹងនៃការិយាល័យវិស្វកម្មអវកាសដឹកមនុស្សចិនឱ្យដឹងថា យោងតាមការសិក្សាស្រាវជ្រាវនិងការសម្រេចចិត្តដោយអគ្គបញ្ជាការដ្ឋាននៃបេសកកម្មហោះហើរដំណាក់កាលស្ថានីយអវកាស ប្រទេសចិនបានកំណត់ពេលវេលាបាញ់បង្ហោះយានអវកាសដឹកមនុស្ស Shenzhou -១៣ នៅវេលាម៉ោង ០ និង ២៣ នាទីថ្ងៃទី ១៦ ខែតុលាតាមម៉ោងក្រុងប៉េកាំង ដោយមានដឹកក្រុមអវកាសយានិករួមមានលោក Zhai Zhigang អ្នកនាង WangYaping និងលោក Ye Guangfu ក្នុងនោះ លោក Zhai Zhigang ជាមេបញ្ជាការ ។ លោក Zhai Zhigang ជាអវកាសយានិកដែលចេញពីបន្ទប់យានអវកាសដំបូងបង្អស់របស់ប្រទេសចិន ។ បច្ចុប្បន្ននេះ រ៉ុក្កែតដឹកជញ្ជូន LongMarch 2F Y13ដែលទទួលបន្ទុកបាញ់បង្ហោះលើកនេះកំពុងត្រៀមលក្ខណៈចុងក្រោយ ។
យោងតាមផែនការ បន្ទាប់ពីយានអវកាសដឹកមនុស្ស Shenzhou-១៣ ចូលទៅក្នុងគន្លងតារាវិថី នឹងប្រើប្រាស់រូបមន្តតភ្ជាប់ដោយស្វយ័ប្រវត្តជាមួយបន្ទុប់ស្នូល Tianhe និងយានអាវកាសដឹកទំនិញTianzhou ២ និងTianzhou ៣ នៃស្ថានីយអវកាស ។ បន្ទាប់ពីអវកាសយានិកចូលក្នុងបន្ទុប់ស្នូល ធ្វើការនិងរស់នៅរយៈពេលប្រហែល ៦ ខែនឹងជិះយានអវកាសត្រឡប់ទៅកន្លែងចុះចតDongfeng វិញ ។