ថ្ងៃទី៣០ខែកញ្ញា កាសែត «The Jakarta Post »និងគេហទំព័ររបស់ខ្លួនបានចុះផ្សាយអត្ថបទចុះឈ្មោះដោយលោកDeng Xijunឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ានក្រោមចំណងជើងថា«ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីអាមេរិក-អង់គ្លេស-អូស្ត្រាលី៖លុបបំបាត់ពាក្យបំភ្លែនិងមើលឃើញការពិត»។
អត្ថបទបានលើកឡើងថា ថ្ងៃទី១៥ខែកញ្ញា សហរដ្ឋអាមេរិកអង់គ្លេសនិងអូស្ត្រាលីបានប្រកាសបង្កើតទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគី(AUKUS)។សហរដ្ឋអាមេរិកនិងអង់គ្លេសនឹងគាំទ្រអូស្ត្រាលីក្នុងការបង្កើតកងនាវាមុជទឹកនុយក្លេអ៊ែរ។បញ្ហានេះមិនមែនជាបញ្ហាតូចតាចសម្រាប់បណ្តាប្រទេសក្នុងតំបន់ទេ ហើយក៏មិនអាចមិនខ្វល់វាបាន ។សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្រ្តាលីអះអាងថាគាំពាររបៀបរៀបរយអន្តរជាតិដែលយកបទដ្ឋានជាមូលដ្ឋាន ប៉ុន្តែតាមពិតពួកគេគឺជាអ្នករំលោភច្បាប់កំណត់ធំបំផុត។ក្នុងករណីគ្មានការពិនិត្យផ្ទៀងផ្ទាត់ប្រកបដោយប្រសិទ្ធភាព សហរដ្ឋអាមេរិកនិងអង់គ្លេសបានផ្ទេរសារធាតុអ៊ុយរ៉ានីញ៉ូមជាច្រើនទៅឱ្យអូស្រ្តាលីដែលអាចបង្កហានិភ័យធ្ងន់ធ្ងរនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរ។សហរដ្ឋអាមេរិកបានសម្តែងម្តងហើយម្តងទៀតថា នឹងមិនអនុញ្ញាតឱ្យការប្រកួតប្រជែងរវាងចិននិងអាមេរិកក្លាយជា“ សង្គ្រាមត្រជាក់ថ្មី” ទេ ប៉ុន្តែនេះក៏ជាពាក្យបំភ្លែផងដែរ។
អត្ថបទនេះក៏បានលើកឡើងទៀតថា សហរដ្ឋអាមេរិកតែងតែនិយាយ
ពីឋានៈ“ មជ្ឈមណ្ឌលអាស៊ាន” ប៉ុន្តែចំពោះមុខផលប្រយោជន៍អាមេរិក “ មជ្ឈមណ្ឌលអាស៊ាន” គ្មានឋានៈទាល់តែសោះ។ អង់គ្លេសនិងអូស្ត្រាលីក៏ដូចគ្នាផងដែរ៕