នៅវេលាយប់ជ្រៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ រោងចក្រវេចខ្ចប់ផ្លែទុរ៉េនមួយនៃប្រទេសថៃនៅតែបើកភ្លើងដំណើរការ កម្មករជាប់រវល់យ៉ាងខ្លាំង។ ផ្លែទុរ៉េនដែលពួកគេវេចខ្ចប់រួចគឺដឹកទៅលក់នៅប្រទេសចិន។ អតិថិជនចិនកម្ម៉ង់ទិញផ្លែទុរ៉េនតាមអនឡាញចំនួន ៨ ម៉ឺនផ្លែក្នុងរយៈពេលតែមួយនាទី ។
អង្គការសហប្រជាជាតិបានលើកឡើងថា មានតែបង្កើនទំនាក់ទំនងភាពជាដៃគូពិភពលោកនិងកិច្ចសហប្រតិបត្តិការពិភពលោក ទើបអាចសម្រេចគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពនៃអ.ស.ប.បាន។
កាលពីខែតុលា ឆ្នាំ២០១៣ ប្រទេសចិនបានលើកឡើងថាតាមរយៈទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នា និងបរិយាប័ន្ន ដើម្បីឱ្យប្រទេសនៅជុំវិញទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍរបស់ចិនផង ហើយចិនក៏អាចទទួលបានផលពីការអភិវឌ្ឍរួមជាមួយគ្រប់ប្រទេសនៅជុំវិញផង។ ក្នុងនោះ ប្រទេសចិននិងបណ្តាប្រទេសអាស៊ានបានបង្កើតជាសសរទ្រូងនៃសន្តិភាពនិងភាពរុងរឿងក្នុងតំបន់ ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ២០០០ លាននាក់នៃប្រទេសចំនួន១១។
“ការគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ” ជាកម្មវត្ថុចម្បងនៃអង្គការសហប្រជាជាតិ។ កាលពីឆ្នាំ២០១៥ ដែលត្រូវជាខួប ៧០ ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ ប្រទេសចិនបានផ្តល់ “ថូសន្តិភាព” ជូនអង្គការសហប្រជាជាតិ។
លោកXiJinpingបានសង្កត់ធ្ងន់ក្នុងការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧០ថា ប្រទេសចិននឹងធ្វើជាអ្នកស្ថាបនាសន្តិភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិជានិច្ច។
នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ទស្សនៈសហគមន៍រួមវាសនានៃមនុស្សជាតិបានត្រូវកត់ត្រាក្នុងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអ.ស.ប. ក្លាយជាចំណែកដ៏សំខាន់នៃប្រព័ន្ធបញ្ចេញមតិអំពីសិទ្ធិមនុស្សអន្តរជាតិ។
កាលពីថ្ងៃទី២២ ដល់ទី២៤ ខែតុលា ឆ្នាំ ១៩៩៥ អង្គការសហប្រជាជាតិបានធ្វើកិច្ចប្រជុំពិសេសនៅក្រុងញូយ៉ក ដើម្បីអបអរខួប ៥០ ឆ្នាំនៃការបង្កើតអ.ស.ប. កាលនោះ លោកJiangZemin អតីតប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាក្រោមចំណងជើងថា«សូមឱ្យយើងរួមគ្នាបង្កើតពិភពលោកដែលកាន់តែល្អបវរ»។
ថ្ងៃទី២១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមមូលបទ «ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ រួមគ្នាពុះពារឧបសគ្គ រួមគ្នាកសាងពិភពលោកកាន់តែល្អបវរ» តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង។
ព្រិត្តិការណ៍ប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ឆ្នាំ ២០២២ បានកំណត់ពាក្យស្លោកផ្លូវការ៖
一起向未来
Together for a Shared Future
រួមគ្នា ដើម្បីចែករំលែកអនាគត