ថ្ងៃទី១ ខែតុលា លោកXiJinping ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដើម្បីចូលរួមអបអរការបើកពន្លាចិននៃពិព័រណ៍ពិភពលោកឌូបៃ។
លោកបានថ្លែងថា តើសង្គមមនុស្សជាតិត្រូវដើរទៅរកទិសណា? ភាគីចិនសូមផ្តួចផ្តើមថា ប្រជាជនគ្រប់ប្រទេសលើពិភពលោក ខិតខំតស៊ូជាមួយគ្នា ដើម្បីឆ្លើយតបនឹងសេចក្តីអំពាវនាវនៃយុគសម័យ បង្កើនអភិបាលកិច្ចជាសកល ធ្វើការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី ដើម្បីឆ្ពោះទៅរកទិសដៅនៃការបង្កើតសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។ ប្រទេសចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរជាមួយបណ្តាប្រទេស ដើម្បីក្តាប់ជាប់កាលានុវត្តភាពនៃការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី ក៏ដូចជារួមចំណែកយ៉ាងសកម្មក្នុងការបង្កើតសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ៕