孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាស​ផ្ទុកមនុស្ស​​ ​Shenzhou-12​ បានចុះចត​ដោយជោគជ័យ​ បេសកកម្ម​យានអវកាស​ហោះហើរ​ដោយផ្ទុក​មនុស្ស​លើកដំបូង​ក្នុងដំណាក់កាល​កសាងស្ថានីយ​អវកាស​របស់ចិនទទួល​បាន​ភាពជោគជ័យ​យ៉ាង​គាប់ប្រសើរ​

2021-09-18 14:36:10 cri

    កាលពី​ថ្ងៃទី១៧​ខែកញ្ញា ​បន្ទាប់ពី​អនុវត្ត​បេសកកម្ម​ហោះហើរ​អស់រយៈពេល​ជាង៩០​ថ្ងៃ ​យានអវកាស​ផ្ទុកមនុស្ស​​ ​Shenzhou-12​ បានចុះចត​ដោយជោគជ័យ​នៅទីលានចុះ​ចត ​Dongfeng ​​ដែលជា​ការបង្ហាញថា ​បេសកកម្ម​យានអវកាស​ហោះហើរ​ដោយផ្ទុក​មនុស្ស​លើកដំបូងក្នុង​ដំណាក់កាល​កសាង​ស្ថានីយ​អវកាសរបស់ចិន​ទទួលបាន​ភាពជោគជ័យ​យ៉ាង​គាប់ប្រសើរ ។

    លោក ​Bian ​Hancheng ​អគ្គវិស្វកររងនៃ​ប្រព័ន្ធ​ទីលាន​ចុះចត​នៃវិស្វកម្ម​អវកាស​ផ្ទុកមនុស្ស​របស់ចិន​បានថ្លែងថា​ នេះជា​យានអាវកាស​ផ្ទុកមនុស្ស​ទីមួយនិងជា​​​អវកាសយានិក​ក្រុមទីមួយ​ដែលវិល​ត្រឡប់មកវិញ​ក្នុង​ដំណាក់កាល​ត្រួតពិនិត្យ​បច្ចេកទេស​គន្លឹះនិងកសាង​ស្ថានីយអវកាស​របស់ចិន ​បេសកកម្មនេះ​ទទួល​បានជោគជ័យ​ដ៏គាប់ប្រសើរ​គឺមាន​សារសំខាន់​ចំពោះការជំរុញ​វិស្វកម្មស្ថានីយ​អវកាសផ្ទុក​មនុស្សរបស់ចិន​ឱ្យវិវឌ្ឍទៅ​តាមផែនការ​ ។ ព្រមពេល​ជាមួយនេះ ​យានអាវកាសនេះ​ក៏ជាយានអាវកាស​ផ្ទុកមនុស្សទីមួយ​ដែលវិលត្រឡប់​មក​ចុះចត​នៅទីលាន ​Dongfeng​ ​ដែល​ជាការពិនិត្យ​និងធ្វើតេស្ត​ដោយ​គ្រប់ជ្រុងជ្រោយ​មួយលើក​ចំពោះ​សមិទ្ធផល​កសាង​​ទីលាន​ចុះចត​ Dongfeng ​ផងដែរ ។

    តាម​ដំណឹង​ឱ្យដឹងថា ​នៅជំហាន​ក្រោយ ​អវកាសយានិក​ទាំងបី​រូបនេះនឹង​​ធ្វើ​ចត្តាឡីស័ក​ខាង​វេជ្ជសាស្ត្រ ​ដើម្បីធ្វើ​ការពិនិត្យ​ខាងវេជ្ជសាស្ត្រនិង​​វាយតម្លៃ​ចំពោះ​សុខភាពដោយ​គ្រប់ជ្រុងជ្រោយ ។

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស