王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឃ្លាបុរាណចិន“才者,德之资也;德者,才之帅也”

2021-09-01 09:41:54 cri

“才者,德之资也;德者,才之帅也”មានប្រភពមកពី《资治通鉴·周纪》របស់​​អ្នកនយោបាយនៅ​​រជ្ជកាល​​សុងខាងជើង ។ ឃ្លា​នេះមានន័យថា គុណធម៌និងសីលធម៌ត្រួត​លើ​សមត្ថភាព ​ទេព​កោស​ល្យ​និងសមត្ថភាពគឺជាកត្តាជំនួយនៃគុណ​ធម៌ ។ 

 ​រយៈពេលរាប់ពាន់ឆ្នាំមកនេះ​ មនុស្សយើង​បានបង្កើតស្តង់​ដា​សម្រាប់ជ្រើសរើសនិងតែងតាំងមនុស្សដោយផ្អែកលើមូលដ្ឋាននេះ គឺត្រូវ​មានទាំងសីលធម៌និង​សមត្ថភាព​ ប៉ុន្តែ​​​​សីលធម៌ជាអាទិភាព ។ វប្បធម៌​ចិន​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សីលធម៌​តាំងពី​សម័យ​​បុរាណមក ហើយ​តែងតែឱ្យ​​តម្លៃ​លើ​​សីលធម៌​ជា​អាទិភាព​ ។ កាលពី​ឆ្នាំ ២០១៨ ​លោក ​Xi Jinping ប្រធានរដ្ឋ​ចិនធ្លាប់​ប្រើឃ្លា​“才者,德之资也;德者,才之帅也”​​​ដើម្បី​គូស​បញ្ជាក់​ពី​សារៈសំខាន់នៃការដែល​មានទាំងសីលធម៌និងសមត្ថភាព ​និងការតម្កល់​សីលធម៌ជាអាទិភាព ។ 

គ្រូបង្រៀនស្រីម្នាក់ឈ្មោះ​ Zhang​ Guimei ​​​ធ្វើ​​​ការ​ងារ​អប់រំ​​នៅ​តំបន់​ភ្នំ​អស់​រយៈ​ពេលជាង ៤០ ឆ្នាំ​និងបង្កើត​វិទ្យាល័យសិស្សនារី​បង្រៀន​​ឥត​គិត​ថ្លៃ​ទីមួយ​​នៅទូទាំង​ប្រទេស​ចិន

តាំងពី​ឆ្នាំ ២០០៨​ ដែល​វិទ្យាល័យនេះ​បាន​បង្កើតឡើង​​មក​ លោកស្រី​ Zhang ​Gui​mei ​​​​​​បានជួយឱ្យសិស្ស​​​ស្រីនៃ​គ្រួសារ​ក្រីក្រ​ចំនួន​ ១៨០៤ ​នាក់​ចេញ​ពីតំបន់​​ភ្នំ គាត់​តែងតែប្រកាន់ខ្ជាប់នូវគំនិតដែលយក​ការអប់រំ ដើម្បីទប់ស្កាត់​ភាពក្រីក្រ​​ពីមួយជំនា់ទៅ​មួយ​ជំនាន់ ។ មាន​សីល​ធម៌​ទើបមានសមិទ្ធផល​ ។ យោង​តាម​ស្ថិ​តិ ​អត្រា​សិស្ស​វិទ្យា​ល័យ​នេះ​បាន​ប្រឡង​​ចូល​រៀន​ក្នុង​​សាកលវិទ្យាល័យត្រូវ​ជា​​ ៩៤%​ ដែល​ជាប់​ចំណាត់ថ្នាក់លេខ ១ នៅ​ក្រុងLijiang ។ ​​​រយៈ​ពេល​ជាច្រើនឆ្នាំមក​ លោកស្រី​ Zhang ​Gui​mei ​បាន​ធ្វើដំណើរចម្ងាយ​ ១១ ម៉ឺន​​គីឡូ​​ម៉ែត្រ​ទៅ​ផ្ទះ​របស់សិស្ស​ស្រីម្នាក់ៗចំនួន ១៦០០ ដង​ ។ គាត់​បានយក​​ប្រាក់​​ខែរបស់ខ្លួន​ ប្រាក់រង្វាន់​និងប្រាក់​​​​បរិច្ចាគ​ទាំងអស់​សរុប​ ១ ​លាន​យាន់ទៅ​ចំណាយ​លើ​កិច្ចការអប់រំ​​របស់​ក្មេងស្រីនៅតំបន់ភ្នំ​ ។​  លោកស្រី​​ Zhang Guimei ​បង្ហាញ​ពី​​ក្តីស្រឡាញ់ដ៏ធំធេង ដើម្បីកសាង​សីលធម៌គ្រូបង្រៀន ​និងបកស្រាយពី​អត្ថន័យ​នៃ​ការទទួលខុសត្រូវនិងការលះបង់របស់គ្រូបង្រៀន​តាមរយៈ​សកម្មភាពជាក់ស្តែងរបស់​ខ្លួន ។ 

ប៉ុន្មានឆ្នាំចុងក្រោយនេះ ​​កម្រិត​អប់រំនៅក្នុងតំបន់​ក្រីក្ររបស់ប្រទេសចិន​បានប្រសើរឡើងបន្តិចម្តង ៗ ដែលមិនអាចចែក​ដាច់ពីការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀនទាំង​នេះឡើយ​ ។ ​ក្រោមឥទ្ធិពលរបស់​លោកស្រី​ Zhang Guimei នឹង​មានមនុស្សកាន់តែច្រើន​ឡើងៗ​លះបង់ខ្លួនឯងសម្រាប់បម្រើ​​កិច្ច​ការអប់រំនៅតំបន់ក្រីក្រនាពេលអនាគត ។

អ្នកបកប្រែ:王幸
ប្លុកពិសេស