孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#គំនិតថ្មីនៅក្នុងប្រយោគបុរាណចិន#以势交者,势倾则绝;以利交者,利穷则散(Yǐ shì jiāo zhě, shì qīng zé jué; yǐ lì jiāo zhě, lì qióng zé sàn)

2021-08-14 10:13:51

#គំនិតថ្មីនៅក្នុងប្រយោគបុរាណចិន#以势交者,势倾则绝;以利交者,利穷则散(Yǐ shì jiāo zhě, shì qīng zé jué; yǐ lì jiāo zhě, lì qióng zé sàn)_fororder_1

ឃ្លា以势交者,势倾则绝;以利交者,利穷则散គឺដកស្រង់ចេញពីសៀវភៅ《中说·礼乐篇》ដែលនិពន្ធដោយទស្សនវិទូចិនបុរាណឈ្មោះWangTong។势,មានន័យថាកម្លាំងអំណាច,  利,មានន័យថាផលប្រយោជន៍។ឃ្លានេះមានន័យថា​​  បង្កើតមិត្តភាពដោយមើលជើញកម្លាំងអំណាច បើកម្លាំងអំណាចបាត់បង់  មិត្តភាពនឹងត្រូវកាត់ផ្តាច់​  បង្កើតមិត្តភាពដោយសារមើលឃើញពីផលប្រយោជន៍ ​បើផលប្រយោជន៍បាត់បង់ មិត្តភាពក៏នឹងត្រូវចប់ដែរ។

ឃ្លានេះចង្អុលបង្ហាញពីគោលការណ៍ជាមូលដ្ឋានមួយដែលគួរតែអនុវត្តនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ  គឺត្រូវមានភាពស្មោះត្រង់ក្នុងការទាក់ទងជាមួយអ្នកដទៃ  ត្រូវជួយអ្នកដទៃ  ហើយត្រូវមានគោលការណ៍  មិនមែនផ្តោតលើតែផលប្រយោជន៍នោះទេ។ប្រសិនបើបង្កើតមិត្តភាពនៅលើមូលដ្ឋានដែលការប្រើប្រាស់គ្នាទៅវិញទៅមក គឺសំបកក្រៅមើលទៅដូចជាបងប្អូន ប៉ុន្តែនៅពេលដែលមិនអាចបំពេញតម្រូវការផលប្រយោជន៍របស់ភាគីបាន គឺនឹងបែកបាក់ទំនាក់ទំនងគ្នាយ៉ាងងាយ។

#គំនិតថ្មីនៅក្នុងប្រយោគបុរាណចិន#以势交者,势倾则绝;以利交者,利穷则散(Yǐ shì jiāo zhě, shì qīng zé jué; yǐ lì jiāo zhě, lì qióng zé sàn)_fororder_4

ប្រទេសចិនគឺជាប្រទេសដែលមានទំនួលខុសត្រូវ  ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ក្នុងការដោះស្រាយកិច្ចការបរទេស និងមិនធ្វើការដោះដូរណាមួយនោះទេ។​​​​​​​​ ក្នុងការប្រាស្រ័យទាក់ទងជាមួយគណបក្សនយោបាយនៃបណ្តាប្រទេសនានា ​បក្សកុម្មុយនិស្តចិនប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាន៤ខស្តីពី“ ឯករាជ្យម្ចាស់ការ  សមភាពទាំងស្រុង  គោរពគ្នាទៅវិញទៅមក  និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក”។ការប្រាស្រ័យទាក់ទងរវាងចិននិងកម្ពុជាគឺដូចជាការប្រាស្រ័យទាក់ទងរវាងមនុស្សដែលមានសីលធម៌ខ្ពស់ ។បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតរយៈពេល៦៣ឆ្នាំមក  ប្រទេសទាំងពីរ គោរពគ្នានិងគាំទ្រគ្នាទៅវិញទៅមកជាប់រហូត។

ព្រះកុរណាសម្ដេចព្រះ នរោត្ដម សីហនុព្រះបរមរតនកោដ្ឋធ្លាប់មានព្រះរាជបន្ទូលថា«មិត្តភាព​យូរអង្វែងនិងរឹងមាំរវាងប្រទេសយើងទាំងពីរ ដូចជាផ្កាស្រស់ដែលមិនចេះស្រពោន ​ហើយ​​រីកក្រោមមេឃស្រឡះជារៀងរហូត»។ប្រទេសចិនបាន​ចាត់ទុកកម្ពុជាជាបងប្អូនដ៏ស្មោះត្រង់។ក្នុងបរិបទដែលជំងឺកូវីដ១៩បាននិងកំពុងរាលដាលនៅលើទូទាំងសកលលោក​ ការប្រាស្រ័យទាក់ទងរវាងចិននិងកម្ពុជាបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងអន្តរជាតិ។តែ​​មានប្រទេសខ្លះវិញគ្រាន់តែបង្កើតមិត្តភាពជាមួយផលប្រយោជន៍ប៉ុណ្ណោះ  បើគ្មានផលប្រយោជន៍ ​ ​មិត្តភាពក៏ដាច់ដែរ៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស