王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពយន្តភាគរឿង«សម័យកាលភ្ញាក់ដឹងខ្លួន»

2021-08-14 16:47:37 cri

图片默认标题_fororder_1

      បើនិយាយពីភាពយន្តភាគដ៏ពេញនិយមក្នុងឆ្នាំ​២០២១ នៅ​ប្រទេសចិន​ គឺយើងត្រូវ​និយាយពីរឿង​«សម័យ​កាលភ្ញាក់ដឹងខ្លួន​»។ ​ភាពយន្តភាគនេះថតឡើងដើម្បីអបអរសាទរ​ខួប​ ១០០ ឆ្នាំ​នៃការ​បង្កើត​បក្ស​កុម្មុយនិស្តចិន​ ដែល​រៀបរាប់​ពីរឿ​ងបដិវត្តន៍​ដែលកើតឡើង​ក្នុងឆ្នាំ​ដែល​បង្កើត​«ទស្សនវដ្តីយុវជន»កាលពីឆ្នាំ​ ​១៩១៥​ ដល់ឆ្នាំ​ដែល​ទស្សនវដ្តី​«យុវជន​ថ្មី»ក្លាយទៅជា​ទស្សនវដ្តីនៃបក្សកុម្មុយនិស្តចិន​នៅ​​ឆ្នាំ​ ១៩២១ ដែល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ ចាប់ពីចលនាវប្បធម៌ថ្មី ​ចលនា ៤ ​ឧសភា​ ដល់ការ​បង្កើត​បក្សកុម្មុយនិស្តចិន​ ក៏ដូច​ជា​បង្ហាញ​​ពី​ទំនៀមទម្លាប់​សង្គម​និង​របៀបរស់នៅផ្សេងៗក្នុងសម័យនោះផងដែរ​។

      សាច់​រឿងសំខាន់​​នៃភាពយន្តភាគនេះរៀបរាប់ពីដំណើរ​ដែល​លោក ​Li Dazhao ​លោក​ Chen Duxiu ដែល​ជា​ស្ថាបនិក​បក្ស​កុម្មុយនិស្តចិន​ ​និងលោក​ Hu Shi អ្នកដឹកនាំ​នៃ​ចលនា​វប្បធម៌​ថ្មីបាន​​ស្គាល់គ្នា​ ​ដឹងចិត្តគ្នា​ ​រហូតដល់​ដើរតាម​ផ្លូវ​ខុសៗគ្នា​។​ ​សាច់រឿង​បន្ទាប់បន្សំ​គឺ​ដំណើរដ៏បត់បែនរបស់យុវជនបដិវត្តន៍រួមមាន​លោក​ម៉ៅសេទុង លោក​ចូវអិនឡៃជាដើម​ក្នុងការ​ស្វែងរក​សច្ចធម៌ដែលបាន​បង្ហាញពីភាពមិនអាចចៀសវាងបាន​នៃ​ការ​គួបផ្សំគ្នា​រវាង​លិទ្ធិម៉ាក្សនិយមនិង​ចលនាកម្មករចិន​ ​ក៏ដូចជាការ​បង្កើត​បក្សកុម្មុយនិស្តចិន​ផងដែរ។

      បន្ទាប់ពី​បានចាក់ផ្សាយ ​ការដាក់ពិន្ទុ​លើ​វេបសាយ​ Douban ​ដែល​ជាវេបសាយ​ល្បី​ឈ្មោះ​ខាងដាក់ពន្ទុអោយភាពយន្ត​របស់​ចិន​បានកើនពី​ ​៨,២​ ពិន្ទុ​ឡើងដល់​ ​៩,៣ ​ពិន្ទុ​ ព័ត៌មាន​​ពាក់ព័ន្ធ​ភាពយន្តភាគនេះមាន​អ្នកអានលើស​ពី​ ​២៥០ លាននាក់។ ​តើហេតុ​អ្វី​បាន​ជាភាពយន្តទូរទស្សន៍បែបបដិវត្តន៍​មួយនេះទទួលការ​ពេញនិយម​ដូច្នេះ?

     ​​"មានតែរកឃើញផ្លូវថ្មីមួយ ទើបប្រទេសចិនមិនរលាយ។​”

​   “តើអ្វីជាផ្លូវថ្មី?​”

​    “មិនដឹងទេ។​”

      នេះគឺជា​កិច្ចសន្ទនា​រវាងលោក​ ​Li Dazhao និង​ Chen Duxiu​ ក្នុងភាគទី ១ ​ពេល​ដែល​ពួក​​គាត់ជួបគ្នា​ជាលើកដំបូងនៅ​ប្រទេស​ជប៉ុន និងរួមគ្នាស្វែងរកវិធីសាស្រ្ត​សម្រាប់​សង្គ្រោះ​ជាតិ​​។ ក្នុងសម័យកាលដ៏រង្គោះរង្គើរនោះ ​វិបត្តិផ្ទៃក្នុង​និង​ខាងក្រៅធ្វើ​ឱ្យប្រទេសចិន​មាន​ភាព​​វឹកវរ​ ​ជនជាតិចិន​មិនដឹងត្រូវដោះស្រាយ​ដោយវិធីណា។ ​តើ​ត្រូវ​ធ្វើ​យ៉ាងណាដើម្បី​ស្វែង​​រកផ្លូវសង្គ្រោះជាតិ​មួយ​ដែល​សមស្របទៅនឹង​ស្ថានការណ៍ជាតិ​? សំណួរ​នេះគឺជា​អ្វីដែល​ភាពយន្តភាគរឿង«សម័យ​កាលភ្ញាក់ដឹងខ្លួន​»បាន​ឆ្លើយតប។

      ឥស្សរជន​ដែល​មានវត្តមានក្នុងសៀវភៅប្រវត្តិសាស្រ្តចិន ដូចជា​លោក ​Li Dazhao ​លោក​ Chen Duxiu លោក​Mao Zedong លោក​Cai Yuanpei និងលោក​ Zhou Enlai ជាដើម​បាន​"​រស់ឡើងវិញ​”ក្នុងភាពយន្តភាគនេះ ហើយគោលបំណងដើមរបស់​ពួកគេ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​រំភើបចិត្ត​។

      សូមបញ្ជាក់ថា​ ​ក្នុងមហោស្រពភាពយន្តទូរទស្សន៍ក្រុងសៀងហៃលើក​ទី ​២៧​​ កាល​ពីខែ​មិថុនាឆ្នាំ ២០២១ ភាពយន្តភាគរឿង​«សម័យ​កាលភ្ញាក់ដឹងខ្លួន​»បាន​ឈ្នះរង្វាន់​អ្នក​ដឹក​នាំរឿង​ឆ្នើម​បំផុត ​អ្នកនិពន្ធរឿង​ឆ្នើមបំផុត ​និង​តួឯកឆ្នើមបំផុត​៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស