邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi និងលោក Moeen Qureshi បានធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសចិន-ប៉ាគីស្ថានលើកទី៣

2021-07-25 13:09:44

លោក Wang Yi និងលោក Moeen Qureshi បានធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសចិន-ប៉ាគីស្ថានលើកទី៣_fororder_W020210725028439211432

 

      ថ្ងៃទី ២៤ ខែកក្កដា ​នៅទីក្រុងChengdu  ខេត្ត Sichuan ​ប្រទេសចិន​   ​លោក Wang Yi ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​និងជា​​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ចិន​ ​បាន​រួមជាមួយ​លោក ​Moeen​ Qureshi ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប៉ាគីស្ថាន ​ដើម្បី​បើកធ្វើ​​​កិច្ចសន្ទនា​យុទ្ធសាស្ត្រ​ថ្នាក់រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​-ប៉ាគីស្ថាន​លើកទី៣​។

      ថ្លែង​ក្នុង​កិច្ចប្រជុំ​ លោក Wang Yi ​បាន​លើកឡើង​ថា   ​​ចិននិង​ប៉ាគីស្ថាន​ជា​អ្នកជិតខាង​ល្អ ​បងប្អូន​ល្អ ​ចំណងមិត្តភាព​រវាង​​ប្រទេស​ទាំងពីរ​គឺ​​រឹងមាំ​មិន​អាច​បំបែក​បាន​។ ​ភាគី​ចិន​សូម​កោតសរសើរ​​​ភាគី​ប៉ាគីស្ថាន​ដែល​​បាន​បង្ហាញពី​ការគាំទ្រ​ខ្លាំង​លើ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​​​ផលប្រយោជន៍​ស្នូល​របស់​ចិន​ ​ហើយ​ចិន​គាំទ្រ​​​​ប៉ាគីស្ថាន​យ៉ាង​មុតមាំ​ក្នុងការ​​ស្វែងរក​មាគ៌ា​អភិវឌ្ឍន៍​ដែល​សមស្រប​នឹង​សភាពការណ៍​ជាតិ​របស់​ខ្លួន។​ ​ចិន​បាន​តម្កល់ទុក​ប៉ាគីស្ថាន​ជា​ទឹសដៅ​អាទិភាព​នៃ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​ឆ្លងជាប់ជានិច្ច​​ ជាពិសេស​ផ្នែកវ៉ាក់សាំង ​​​ ​ ហើយ​​មាន​ឆន្ទៈ​​រួមជា​ប៉ាគីស្ថាន​និង​សហគមន៍​អន្តរជាតិ​​ជំរុញ​ឱ្យ​​ការ​ស្វែងរក​​ប្រភពដើម​នៃ​វីរុស​កូវីដ​១៩​​វិលត្រឡប់​មក​រក​មាគ៌ា​​ដ៏​ត្រឹមត្រូវ​ឡើងវិញ។

       ជាការឆ្លើយតប  ​លោក Moeen Qureshi ​​បាន​បង្ហាញថា   ​​ការបង្កើន​ចំណង​​មិត្តភាព​ដែកថែប​​​រវាង​ប៉ាគីស្ថាន​និង​ចិន​ ​ជា​មតិឯកភាព​នៃ​ទូទាំង​ប្រទេស​ប៉ាគីស្ថាន​ ​ក៏ដូចជា​មូលដ្ឋាន​នៃ​យុទ្ធសាស្ត្រ​​អន្តរជាតិ​នៃ​ប៉ាគីស្ថាន​ផងដែរ។ ​​ប៉ាគីស្ថាន​រិះគន់​លើ​ទង្វើ​លាប​​ព័ណ៌​លើ​ចិន​អ្វីៗទាំងអស់  ​​​គាំទ្រ​ទាំងស្រុង​នូវ​ជំហរ​ចិន​ក្នុង​បញ្ហា​ស្វែង​រក​ប្រភពដើម​នៃ​វីរុស​កូវីដ១៩ ។ ​ច្រក​របៀង​សេដ្ឋកិច្ច​ប៉ាគីស្ថាន-ចិន​​ទទួល​បាន​​ការ​គាំទ្រ​ទូទៅ​ពី​សំណាក់​ប្រជាពលរដ្ឋទូទាំងប្រទេស​ប៉ាគីស្ថាន​​  ​​សង្ឈឹម​ថា​​អាច​ទទួល​បាន​សមិទ្ធផល​កាន់តែ​ច្រើន​ថែមទៀត​ ក្នុង​កិច្ចស្ថាបនា​ច្រក​របៀង​នេះ​។ ​ប៉ាគីស្ថាន​មានឆន្ទៈ​​សហការជាមួយចិន ​ដើម្បី​រួម​គ្នា​​ជំរុញ​​ដំណើរ​ផ្សះផ្សា​ដោយ​​សន្តិវិធី​នៃ​​​អាហ្វហ្គានីស្ថាន៕​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស