邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខេត្ត Henan បានផ្តល់សញ្ញាព្រមានជាមុនពណ៌ក្រហមនូវភ្លៀងខ្លាំង ការជួយសង្គ្រោះបន្តយ៉ាងដុតដៃដុតជើង

2021-07-22 10:40:32

ខេត្ត Henan បានផ្តល់សញ្ញាព្រមានជាមុនពណ៌ក្រហមនូវភ្លៀងខ្លាំង  ការជួយសង្គ្រោះបន្តយ៉ាងដុតដៃដុតជើង_fororder_河南

      ចាប់​ពី​ថ្ងៃទី ១៧ ខែ​កក្កដា រៀងមក  ​​ខេត្ត Henan ​ប្រទេស​ចិន​បន្ត​​​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ក្នុង​ក្របខ័ណ្ឌ​ធំ ​តំបន់​ជាច្រើនដូចជា​ក្រុងZhengzhou ដែលជា​ទីរួមខេត្ត​ បាន​​​ធ្លាក់ភ្លៀង​ខ្លាំង​ខុសពីធម្មតា ​​សម្រាប់​ចំនួន​ទឹកភ្លៀង​ក្នុង​មួយថ្ងៃ​បាន​កើនដល់​កម្រិត​ខ្ពស់​​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កំណត់ត្រា​អាកាសធាតុ​នៃ​តំបន់។

      កន្លែង​មួយ​រងគ្រោះ ​គ្រប់ទិសទី​​រួមគ្នា​ជួយសង្គ្រោះ​ ។ ​ ​ដើម្បី​​ទប់ទល់​នឹង​គ្រោះមហន្តរាយ​​​ទឹកជំនន់ក្នុងក្រុងZhengzhou  ​​កងទ័ព​រំដោះ​ប្រជាជនចិន​​បាន​បន្ថែម​បញ្ជូន​កងកម្លាំង​​ទៅ​ជួយសង្គ្រោះ​នៅ​ខេត្ត​ Henan  ។ ​ស្ថាប័ន​គ្រប់គ្រង​កិច្ចការបន្ទាន់​​បាន​បញ្ជូន​ក្រុម​សង្គ្រោះ​ជំនាញ​លើផ្ទៃទឹក​នៃ​​ខេត្ត​ជិតខាង​ចំនួន ៧ ​​ដើម្បី​ជួយ​សង្គ្រោះ​​ទឹកជំនន់​​។ ​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​បើក​ថវិការ​ជាតិ​ពិសេស​​ចំនួន​​ ​១០០ ​លាន​យាន់ប្រាក់ចិន​ជា​បន្ទាន់ ​ដើម្បី​ឧបត្ថម​ការងារ​ជួយសង្គ្រោះ​ទឹកជំនន់​​នៅ​ខេត្ត​ Henan  ។

ខេត្ត Henan បានផ្តល់សញ្ញាព្រមានជាមុនពណ៌ក្រហមនូវភ្លៀងខ្លាំង  ការជួយសង្គ្រោះបន្តយ៉ាងដុតដៃដុតជើង_fororder_微信图片_20210722103020

      គិតត្រឹម​ពេល​នេះ ​ភាពអាសន្ន​នៅ​​ទំនប់​ទឹកChangzhuang ​​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ល្អ។ ​សម្ភារៈ​សង្គ្រោះ​ដែល​គ្រប់​មជ្ឈដ្ឋាន​ចិន​បាន​បរិច្ចាគ​​ជូន​ក៏​ត្រូវ​ដឹកជញ្ជូន​ទៅ​ដល់​តំបន់​រងគ្រោះ​ផងដែរ។ ​តំណាង​សហគ្រាស​និង​បុគ្គល​​ជា​ច្រើន​បាន​ទៅ​ដល់​​ខេត្ត Henan ​ដើម្បី​ចូលរួម​ធ្វើ​ការ​ជួយ​សង្គ្រោះ​   ​​អ្នក​ប្រើ​អ៊ីនធើណេត​ចិន​បាន​និង​កំពុង​​បរិច្ចាគ​ទឹកប្រាក់​តាមរយៈ​​គណនី​សប្បុរសធម៌​ពិសេស​​  ​ជនរងគ្រោះ​អាច​ទទួល​បាន​​អាហារបរិភោគ​និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដោយ​ឥតគិត​ថ្លៃ​។ល។​​

ខេត្ត Henan បានផ្តល់សញ្ញាព្រមានជាមុនពណ៌ក្រហមនូវភ្លៀងខ្លាំង  ការជួយសង្គ្រោះបន្តយ៉ាងដុតដៃដុតជើង_fororder_微信图片_20210722103025

ខេត្ត Henan បានផ្តល់សញ្ញាព្រមានជាមុនពណ៌ក្រហមនូវភ្លៀងខ្លាំង  ការជួយសង្គ្រោះបន្តយ៉ាងដុតដៃដុតជើង_fororder_微信图片_20210722103031

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស