យប់ថ្ងៃទី ២៨ ខែមិថុនា មហោស្រពសិល្បៈ«ដំណើរដ៏មហស្ចារ្យ»ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនបានប្រារព្ធធ្វើយ៉ាងឱឡារិកនៅកីឡដ្ឋានជាតិក្រុងប៉េកាំង ។ នៅវេលាម៉ោង ៨ យប់ថ្ងៃទី ១ ខែកក្កដា មហោស្រពសិល្បៈនេះត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ មហោស្រពសិល្បៈនេះបានបង្ហាញពីទម្រង់សិល្បៈជាច្រើន គួបផ្សំជាមួយរូបភាពប្រវត្តិសាស្ត្រ ធ្វើឱ្យទស្សនិកជននូវពេលវេលាដ៏រុងរឿងនិងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់បក្សកុម្មុយនិស្តចិនក្នុងរយៈពេលមួយរយឆ្នាំ ។
បន្ទាប់ពីទស្សនារួច អ្នកប្រើអ៊ីនធឺណេតចិនបានលើកឡើងថា មហោស្រពសិល្បៈនេះពិតជាអស្ចារ្យមែន ធ្វើឱ្យយើងរំលឹកឡើងវិញនូវដំណើរប្រវត្តិសាស្ត្រដ៏មហិមានៃបក្សកុម្មុយនិស្តចិនក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក ខ្ញុំមានមោទនភាពដែលបានកើតនៅក្នុងប្រទេសដ៏អស្ចារ្យបែបនេះ ព្រមទាំងមានគណបក្សដ៏អស្ចារ្យបែបនេះ ៕