ថ្ងៃទី ១ ខែកក្កដា មេដឹកនាំនៃគណបក្សនយោបាយនិងរដ្ឋាភិបាលនៃប្រទេសជាច្រើនបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះខួបលើកទី ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនតាមរយៈប្រព័ន្ធវីដេអូនិងវិធីផ្សេងទៀត ដោយបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងការរីកចម្រើនដ៏ធំធេងដែលប្រទេសចិនទទួលបានលើគ្រប់វិស័យតាំងពីបក្សកុម្មុយនិស្តចិនបានបង្កើតឡើងអស់រយៈពេល ១០០ ឆ្នាំមក។
លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានថ្លែងថា បក្ស រដ្ឋាភិបាលនិងប្រជាជនចិនរៀតណាមជឿជាក់ថា ក្រោមការដឹកនាំនៃមជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល ប្រជាជនចិននឹងទទួនបានជោគជ័យថ្មីក្នុងបុព្វហេតុកំណែទម្រង់និងបើកទូលាយជាមិនខាន។ សូមជូនពរឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងរវាងវៀតណាមនិងចិនឱ្យវិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ។
សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តឥណ្ឌាបានសម្គាល់ឃើញថា សមិទ្ធផលធំបំផុតរបស់បក្សកុម្មុយនិស្តចិនគឺរួមបញ្ចូលលិទ្ធិម៉ាក្សនិយម ឡេនីននិយមជាមួយនិងតម្រូវការរបស់ប្រជាជន ហើយយកទៅអនុវត្តជាក់ស្តែង ហេតុនេះហើយបានជានៅទីបំផុតប្រទេសចិនទទួលបានការរីកចម្រើនខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាលើវិសយសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ កសិកម្មរហូតដល់អវកាសផងដែរ៕