孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថ្លែងថា រាល់ការប៉ុនប៉ងដើម្បីធ្វើអបគមន៍បក្សកុម្មុយនិស្តចិននិងប្រជាជនចិននឹងមិនអាចសម្រេចបានជាដាច់ខាត

2021-07-01 10:56:54

លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថ្លែងថា   រាល់ការប៉ុនប៉ងដើម្បីធ្វើអបគមន៍បក្សកុម្មុយនិស្តចិននិងប្រជាជនចិននឹងមិនអាចសម្រេចបានជាដាច់ខាត_fororder_1c3c3f9895f8a00d44f48dad0fae4d3

    ថ្ងៃទី១ ខែកក្កដា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងនៅក្នុងមហាសន្និបាតអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនថា  គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនគឺតំណាងឱ្យផលប្រយោជន៍ស្នូលរបស់ប្រជាជនចិន  ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន  គ្មានផលប្រយោជន៍ពិសេសអ្វីសម្រាប់ខ្លួនឯងនោះទេ ហើយក៏មិនដែលតំណាងឱ្យផលប្រយោជន៍របស់ក្រុមអ្នកទទួលណាមួយ ក្រុមសិទ្ធិអំណាចណាមួយ  ឬវណ្ណៈដែលមានសិទ្ធិអំណាចពិសេសណាមួយនោះដែរ។រាល់ការប៉ុនប៉ងធ្វើអបគមន៍បក្សកុម្មុយនិស្តចិននិងប្រជាជនចិននឹងមិអាចសម្រេចបានជាដាច់ខាត! លោកបានសង្កត់ធ្ងន់ថាបក្សកុម្មុយនិស្តចិនត្រូវតែប្រកាន់ខ្ជាប់នូវវត្ថុបំណងដើមស្តីពីការបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម  ព្រមទាំងឈរលើគោលជំហររបស់ប្រជាជន  លើកកម្ពស់ការអភិវឌ្ឍរបស់ប្រជាជនដោយគ្រប់ជ្រុងជ្រោយនិងជំរុញការវិវឌ្ឍ រីកចម្រើនជាក់ស្តែងនៃភាពសម្បូរសម្បាយរួមរបស់ប្រជាជនទាំងអស់៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស