王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនបានបើកធ្វើយ៉ាងឱឡារិកនៅក្រុងប៉េកាំង

2021-07-01 08:38:03 cri

        មហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន​បានបើក​ធ្វើ​យ៉ាង​​ឱឡារិកនៅទីលានធានអានមិន​ក្រុងប៉េកាំងនៅ​ព្រឹកថ្ងៃទី ១ ខែ​កក្កដា​តាម​ម៉ោង​​ប៉េកាំង។​ ​លោក ​Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញជា​អធិបតីនិង​ថ្លែងសុន្ទរកថាគន្លឹះ​។

​      តំណាងគណបក្សប្រជាធិបតេយ្យ​នានា​ ​តំណាងសមាគមឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ព្រមនិង​ឥស្សរជន​មិន​ចូល​គណបក្ស​បាន​ថ្លែងសុន្ទរកថាអបអរសាទររួម​។ តំណាង​សមាជិក​ក្រុមយុវជន​កុម្មុយនិស្ត​និយមចិន​និងសមាជិកកុមារឈានមុខ​បាន​ថ្លែង​សុន្ទរកថា​អបអរសាទររួម។​ ​សមាជិកកប្ស កម្មាភិបាលនិង​មហាជន​ចំនួនជាង​ ៧ ម៉ឺននាក់បាន​ចូលរួម​​មហាសន្និបាត​លើកនេះ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស