ថ្លែងក្នុងមហាសន្និបាតអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននៅថ្ងៃទី១ ខែកក្កដា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា យើងត្រូវបន្តវេននិងពង្រីកស្មារតីនៃការបង្កើតបក្សកុម្មុយនិស្តចិនជាប់រហូត ។
លោក Xi Jinping បានថ្លែងថា កាលពី ១០០ ឆ្នាំមុន អ្នកបដិវត្តន៍ជំនាន់ចាស់របស់បក្សកុម្មុយនិស្តចិនបានបង្កើតគណបក្សកុម្មុយនិស្តចិន ដែលបានកកើតជាស្មារតីដ៏មហិមានៃការបង្កើតបក្សកុម្មុយនិស្តចិន ពោលគឺការប្រកាន់ខ្ជាប់នូវភាពសច្ចៈ ប្រកាន់ខ្ជាប់នូវឧត្តមគតិ មិនបំភ្លេចគោលបំណងដើម ចងចាំបេសកកម្មរបស់ខ្លួន មិនខ្លាចការលះបង់ តស៊ូប្រយុទ្ធយ៉ាងអង់អាច ស្មោះត្រង់ចំពោះបក្ស និងមិនធ្វើឱ្យប្រជាជនអស់សង្ឃឹម នេះក៏ជាប្រភពនៃស្មារតីនៃបក្សកុម្មុយនិស្តចិនផងដែរ ៕
១០០ ឆ្នាំកន្លងមក បក្សកុម្មុយនិស្តចិនបានពង្រីកស្មារតីនៃការបង្កើតបក្សកុម្មុយនិស្តចិនជាប់រហូត បង្កើតបានជាប្រព័ន្ធស្មារតីនៃសមាជិកបក្សកុម្មុយនិស្តចិន បង្កើតជាបុគ្គលិកលក្ខណៈនយោបាយច្បាស់លាស់ ។ ប្រវត្តិសាស្ត្រនឹងបន្តដើរទៅមុខ ស្មារតីត្រូវបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ។យើងត្រូវបន្តផ្សាយទូលាយទំនៀមទម្លាប់ប្រពៃណី បន្តវេននិងពង្រីកស្មារតីដ៏មហិមានៃការបង្កើតបក្សកុម្មុយនិស្តចិនជាដរាប។