មហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនបានបើកធ្វើយ៉ាងឱឡារិកនៅទីលានធានអានមិនក្រុងប៉េកាំងនៅថ្ងៃទី១ខែកក្កដា។ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានតំណាងឱ្យបក្សកុម្មុយនិស្តចិននិងប្រជាជនចិនប្រកាសយ៉ាងម៉ឺងម៉ាត់ថា៖ឆ្លងតាមរយៈការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន យើងបានសម្រេចនូវគោលដៅតស៊ូ១០០ឆ្នាំទីមួយ ពោលគឺបានសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនៅប្រទេសចិន ដោះស្រាយជាប្រវត្តិសាស្រ្តនូវបញ្ហាក្រីក្រដាច់ខាត បច្ចុប្បន្ន កំពុងតស៊ូព្យាយាមបោះជំហានទៅកាន់គោលដៅតស៊ូ១០០ឆ្នាំទីពីរស្តីពីការសម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងខា។ នេះជាមហាកិត្តិយសនៃប្រជាជាតិចិន នេះជាមហាកិត្តិយសនៃប្រជាជនចិន នេះជាមហាកិត្តិយសនៃបក្សកុម្មុយនិស្តចិន!