ក្នុងឱកាសទិវាខួបទី ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនជិតចូលមកដល់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបំពាក់"គ្រឿងឥស្សរិយយស ១ កក្កដា”ដែលជាការផ្តល់កិត្តិយសខ្ពង់ខ្ពស់បំផុតជូនបុគ្គលឆ្នើមក្នុងបក្សជាលើកដំបូង។ ពិធីបំពាក់គ្រឿងឥស្សរិយយសបានប្រារព្ធនៅវិមានសភាប្រជាជននៅថ្ងៃទី ២៩ខែមិថុនា។
លោកHuang Dafaដែលជាអ្នកទទួល"គ្រឿងឥស្សរិយយស ១ កក្កដា”មានស្រុកកំណើតនៅក្រុងZunyiខេត្តGuizhouដែលបានចូលបក្សនៅឆ្នាំ១៩៥៩ លោកបានដឹកនាំអ្នកភូមិចំណាយពេលអស់៣៦ឆ្នាំក្នុងការជីកប្រឡាយជីវិតមួយដែលមានប្រឡាយមេប្រវែង ៧.២០០ ម៉ែត្រនិងប្រឡាយរងប្រវែង ២២០០ ម៉ែត្រនៅលើចំណោតភ្នំ ដែលបានរួមវិភាគទានធំសម្បើមក្នុងការកែលម្អលក្ខខណ្ឌប្រើប្រាស់ទឹករបស់ប្រជាជនក្នុងតំបន់ភ្នំនិងជួយជំរុញឱ្យអ្នកភូមិរួចផុតពីភាពក្រីក្រនិងមានជីវភាពធូរធារ លោកជាគំរូនៃការខិតខំតស៊ូមិនងាករេដើម្បីផលប្រយោជន៍របស់ប្រជាជន។